Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

របស់របរប្រើប្រាស់ដែលអ្នកគួរតែមាននៅក្នុងផ្ទះស្របពេលវីរុសកូរ៉ូណាកំពុងកើនឡើង

ករណីវីរុសកូរ៉ូណាបានកើនឡើងជារៀងរាល់ថ្ងៃ ធ្វើឲ្យមនុស្សជុំវិញពិភពលោកត្រូវសម្រេចចិត្តនៅផ្ទះ និងនៅឆ្ងាយពីទីប្រជុំជននានា ។ នៅក្នុងស្ថានភាពនេះ ប្រជាជនជាច្រើន ក៏បានចាប់ផ្តើមនាំគ្នាទិញ ម៉ាសស្រោមដៃ ទឹកលាងសម្អាសដៃ និងរបស់របរប្រើប្រាស់មួយចំនួនទុកដើម្បីបង្ការទៅថ្ងៃខាងមុខ ។ 

ខាងក្រោមនេះគឺជា គន្លឺះមួយចំនួនដែលអ្នកគួរតែរៀបចំទុក ក្នុងអំឡុងពេលដែលអ្នកមិនអាចចេញទៅក្រៅក្នុងរយៈពេលយូរ ដោយសារតែមានការកើនឡើងជាខ្លាំងនៃវីរុសក៏កាចសាហាវនេះ ៖

១. អ្នកគួរតែទិញម្ហូបអាហារឲ្យបានគ្រប់គ្រាន់ និងទឹកបរិសុទ្ធ ដែលអាចផ្គត់ផ្គង់ទុកបានយ៉ាងហោចណាស់ ២ អាទិត្យឡើងទៅ ។ 

២. ត្រូវឲ្យប្រាកដថា ក្នុងផ្ទះរបស់អ្នក មានអាហារដែលឆ្អិនស្រាប់ ដូចជា អាហារកំប៉ុង អាហារដែលផ្តលប្រូតេអ៊ីន អាហារប្រភេទស្រូវសាលី ផ្លែឈើសម្ងួត ដំណាប់ផ្លែឈើ គ្រាប់ធញ្ញជាតិ និងប្រភេទនំខូឃីស៍ ។

៣. ត្រូវរៀបចំទុកដាក់ថ្នាំមួយចំនួនមានដូចជា ថ្នាំបំបាត់ការឈឺចាប់រាងកាយ ថ្នាំបំបាត់ក្អក ផ្តាសាយ ថ្នាំវីតាមីន រួមទាំងឧបករណ៍ជំនួយបឋម ។

៤. ត្រូវរៀបចំទុកដាក់ផលិតផលលាងសម្អាត ដូចជា ក្រដាសអនាម័យ សាប៊ូដុំ ទឹកលាងសម្អាតបន្ទប់ និងទឹកលាងដៃ ហើយត្រូវប្រាកដថា ផលិតផលទាំងអស់អាចកំចាត់មេរោគបានល្អ ។

៥. ប្រសិនជាអ្នកមានកូនតូចៗ អ្នកគួរតែមានឲ្យបានគ្រប់គ្រាន់នូវ ទឹកដោះគោ ខោទឹកនោម ក្រណាត់ជូនទារក និងអាហារបំប៉នសម្រាប់ក្មេងៗ ។

៦.អ្នកដែលមានសត្វចិញ្ចឹម គួរតែមានអាហារនិងរបស់ប្រើប្រាស់សម្រាប់ពួកវាឲ្យបានគ្រប់គ្រាន់ ។ 

៧. ត្រូវមានឯកសារមួយចំនួនដែលទាក់ទងនឹងការត្រួតពិនិត្យសុខភាពពីវេជ្ជបណ្ឌិត និងឯកសារសំខាន់ៗមួយចំនួននៅក្នុងដៃដូចជា ច្បាប់ធានារ៉ាប់រង ឯកសារធនាគារ អត្តសញ្ញាណប័ណ្ណ និងឯកសារសំខាន់ៗផ្សេងទៀត ៕ ប្រែសម្រួលដោយ៖ ម៉ារីណា

from: https://tnaot.com/km/m/detail/article/9096655