Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Cavani បដិសេធមិនព្រមផ្លាស់ទៅក្លិបមួយនៅអេស្ប៉ាញ នៅរដូវក្តៅនេះទេ

ខ្សែប្រយុទ្ធ Edison Cavani របស់ក្លិបអ្នកមានបារំាង PSG ត្រូវបានគេរាយការណ៍មកថា មិនទាន់ច្បាស់ពីអនាគតរបស់ខ្លួនឯងទេនៅពេលខាងមុខ ខណៈកុងត្រាជាមួយក្លិបបារាំងនេះនឹងអស់សុពលភាពនឹងគ្នាក្រោយចប់រដូវកាលនេះ។

យោងតាមកាសែតនៅអ៊ីតាលី Calciomercato បានឱ្យដឹងថា ក្លិប PSG នឹងបញ្ចប់កិច្ចសន្យាជាមួយខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយខាងលើ ក្រោយចប់រដូវកាលនេះ ខណៈក្លិបនៅអេស្ប៉ាញ Atletico Madrid ចង់បាននៅរដូវក្តៅនេះផងដែរ ប៉ុន្តែសាមីខ្លួនផ្ទាល់មិនមានបំណងចង់ទៅលេងនៅទីនោះទេ។

Cavani ត្រូវបានលោក Diego Simeone ទាក់ទងរូបគេឱ្យទៅលេងនៅ Atletico នៅរដូវក្តៅនេះ តែសាមីខ្លួនផ្ទាល់បានបដិសេធចំពោះសំណើមួយនេះ ដោយរូបគេចង់បន្តអាជីពជាមួយក្លិបមួយនៅឯប្រទេសអាហ្សង់ទិនវិញមុននឹងប្រកាសចូលនិវត្តន៍ពីវិស័យមួយនេះ។

មុនមកចូលរួមជាមួយក្លិប PSG ខ្សែប្រយុទ្ធ Cavani ធ្លាប់លេងនៅក្លិបមួយចំនួនដូចជា Danubio, Napoli, និង Palermo ហើយបន្ទាប់មកបានចុះកិច្ចសន្យាជាមួយក្លិបដែលរូបគេកំពុងលេងនាពេលបច្ចុប្បន្នចាប់ពីនៅឆ្នាំ២០១៣ មក។

យ៉ាងណាមិញ ក្លិបនៅអង់គ្លេស Chelsea ក៏កំពុងចង់បានខ្សែប្រយុទ្ធ Cavani ផងដែរនៅរដូវក្តៅនេះ ខណៈជាងមួយរដូវកាលនេះរូបគេផ្ទាល់ទើបតែរកបាន ៤គ្រាប់ ប៉ុណ្ណោះក្រោយបង្ហាញខ្លួនចំនួន ១៤ប្រកួត គ្រប់កម្មវិធីទាំងអស់៕  

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Calciomercato

from: https://tnaot.com/km/m/detail/article/9096572