ចក្រភពអង់គ្លេស កំពុងប្រើយុទ្ធនាការរបស់ខ្លួនដើម្បីធ្វើតេស្តទៅលើសុខភាពប្រជាជន ដែលត្រូវបានគេមើលឃើញថា ជាផ្នែកមួយក្នុងការជួយដោះស្រាយលើបញ្ហាឆ្លងនៃជំងឺកូរ៉ូណា។
ក្នុងនោះដែរ រដ្ឋាភិបាលចក្រភពអង់គ្លេសបាននិយាយថា មានប្រជាជនជាង ៨០០០ នាក់ត្រូវបានគេធ្វើតេស្តរកមើលមេរោគឆ្លងកាលពីដើមខែកុម្ភៈ នឹងរហូតមកដល់ចុងខែកុម្ភៈមានចំនួនប្រជាជន ១៤៣,១៨៦ នាក់ដែលបានធ្វើតេស្ត។
លើសពីនេះទៀត គេសង្ឃឹមថាការធ្វើតេស្តនឹងមានកើនឡើងចំនួន ២៥,០០០ នាក់នៅចុងខែមេសា។ ប៉ុន្តែការធ្វើតេស្តឥឡូវនេះកំពុងត្រូវបានផ្តោតសំខាន់ទៅលើបុគ្គលិក NHS ជាមុនសិនដើម្បីពិនិត្យមើលថា តើពួកគេកំពុងឆ្លងមេរោគនេះដែរឬទេ?
មួយវិញទៀតវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាសំខាន់ៗ កំពុងត្រូវបានគេធ្វើតេស្តដំបូងបន្ទាប់មកបុគ្គលិកនៅផ្នែកសង្គ្រោះបន្ទាន់ ព្រោះពួកគេទាំងនោះ ជាអ្នកដែលនៅជិតស្និត ជាមួយអ្នកដែលមានផ្ទុកជំងឺវីរុសកូរ៉ូណា៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ BBC