Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខ្សែបម្រើ Dani Ceballos ចង់ត្រលប់ទៅ Real Betis ជាងត្រលប់ទៅ Real Madrid វិញ

អេស្ប៉ាញ៖ ខ្សែបម្រើ Dani Ceballos បានបង្ហើបថា រូបគេចង់ត្រលប់ ទៅកាន់ ក្លិបចាស់ គឺ Real Betis ជាងត្រលប់ទៅ Real Madrid វិញ បន្ទាប់ពីការខ្ចីជើង នៅកីឡដ្ឋាន Emirates Stadium ជាមួយកាំភ្លើងធំ Arsenal ត្រូវបានបញ្ចប់។ Dani Ceballos វ័យ២៣ឆ្នាំ បានធ្វើឱ្យមានការចាប់អារម្មណ៍ អំឡុងពេល ការលេងខ្ចីជើងនៅឯកីឡដ្ឋាន Emirates នៅរដូវកាលនេះ ប៉ុន្តែមួយរយៈចុង ក្រោយ រូបគេត្រូវបានញាំញ៉ីដោយសាររបួស ជាហេតុអាក់ខាន ក្នុងការ បង្ហាញខ្លួន។ ចំពោះ មូលហេតុដែលធ្វើ Dani Ceballos ហាក់មិនចង់ទៅកាន់ Real Madrid វិញ ពោលគឺលោក Zinedine Zidane ក៏ត្រូវជឿថា មានបំណងចង់នាំយក កីឡាករថ្មីមកវិញ ហើយក្លិបនេះ មានគោលដៅជាច្រើនដូចជា Paul Pogba, Fabian Ruiz និង Donny van de Beek ជាដើម។

សូមបញ្ជាក់ដែរថា Dani Ceballos បានចំណាយពេល ៣រដូវកាលជាមួយ Real Betis ចន្លោះឆ្នាំ ២០១៤ និង ២០១៧ មុនពេលផ្លាស់ទៅ Bernabeu ។ រូបគេ បានស៊ុតបាល់បញ្ចូលទីបាន ១គ្រាប់ និងបញ្ចូនបាល់បាន ២ ដងក្នុងការបង្ហាញខ្លួន ២៤ លើកសម្រាប់ក្រុម Arsenal នៅរដូវកាលនេះ៕

from: https://tnaot.com/km/m/detail/article/9096238