Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រជាជាតិអាស៊ាន មានអ្នកឆ្លង និងស្លាប់ កើនឡើងជិត១ម៉ឺននាក់

បណ្ដាប្រទេសទាំង១០ នៅក្នុងតំបន់អាស៊ាន មានប្រជាពលរដ្ឋ ជាង៦៦០លានាក់ ហើយរហូតមកដល់បច្ចុប្បន្ន ប្រជាជាតិ នៃតំបន់មួយនេះ មានអ្នកឆ្លងវីរុសកូវីដ១៩ កើនឡើងដល់៩៥៤៩នាក់ ក្នុងនោះមានអ្នកស្លាប់​កើន​ឡើង២៨៤នាក់ និងជាសះស្បើយចំនួន១៤៥១នាក់។ ​នេះបើយោងតាមប្រភពព័ត៌មានពីវើលដូម៉ែទ័រ ចេញផ្សាយ នៅវេលាម៉ោង៣រសៀល ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០។

ក្នុងចំណោមប្រទេសទាំង១០នោះ គឺម៉ាឡេស៊ី មានអ្នកឆ្លងច្រើនជាងគេ នៅតំបន់អាស៊ាន ដោយមានអ្នកឆ្លងកើនឡើងដល់២៧៦៦នាក់ ក្នុងនោះស្លាប់៤៣នាក់ និងជាសះស្បើយ៥៣៧នាក់។ ហ្វីលីពីន មានអ្នកឆ្លង២០៨៤នាក់ ក្នុងនោះស្លាប់៨៨នាក់ និងជាសះស្បើយ៤៨នាក់។

ប្រទេសថៃ មានអ្នកឆ្លងកើនឡើង១៧៧១នាក់ ក្នុងនោះមានអ្នកស្លាប់កើនឡើង១២នាក់ និងជាសះស្បើយ៤១៦នាក់។ ឥណ្ឌូនេស៊ី មានអ្នកឆ្លងកើនឡើង ១៥២៨ ក្នុងនោះស្លាប់១៣៦នាក់ និងជាសះស្បើយ​ ចំនួន៨១នាក់។ សិង្ហបុរី មានអ្នកឆ្លងកើនឡើង៩២៦នាក់ ក្នុងនោះស្លាប់៣នាក់ និងជាសះស្បើយ២៤០នាក់។

ជាមួយគ្នានេះដែរ ប្រទេសវៀតណាម មានអ្នកឆ្លងកើនឡើង២១២នាក់ ក្នុងនោះជាសះស្បើយ៥៨នាក់។ ប៊្រុយណេ មានអ្នកឆ្លង១២៩នាក់ ក្នុងនោះស្លាប់ម្នាក់ និងជាសះស្បើយ៤៥នាក់។ កម្ពុជា មានអ្នកឆ្លង១០៩នាក់ និងជាសះស្បើយ២៥នាក់។ មីយ៉ាន់ម៉ា មានអ្នកឆ្លង១៥នាក់។ ឡាវមានអ្នកឆ្លង៩នាក់។

បណ្ដាប្រទេសនៅក្នុងតំបន់អាស៊ាននេះ មានអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ច្រើនជាងគេ គឺប្រទេសឥណ្ឌូនេស៊ី ដោយមានអ្នកស្លាប់ ចំនួន១៣៦នាក់៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9096190