Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រថយន្ត៣គ្រឿងបុកគ្នា ស្ទះចរាចរណ៍ពេញផ្លូវ

ភ្នំពេញ៖ រថយន្ត២គ្រឿង បុកបន្តគ្នាទៅមុខលែងរួចធ្វើឲ្យមានការកកស្ទះចរាចរណ៍ ពេញផ្លូវ ប៉ុន្តែមិនបានបណ្ដាលឲ្យមនុស្សណាម្នាក់រងគ្រោះនោះឡើយ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង១១ និង៥០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នៅលើមហាវិថីឈ្នះ ឈ្នះ ស្ថិតនៅក្នុងភូមិស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តកូរ៉េបែន យីឌុប ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-5355 ដឹកថ្ម បើកតាមផ្លូវបេតុងវត្តភ្នៀត ពីលិចទៅកើត ឆ្លងមហាវិថីឈ្នះ ឈ្នះ បំណងបត់ឆ្ពោះទៅជើង មិនទាន់ផុតផង ស្រាប់តែរថយន្ត កូរ៉េ យីឌុប ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ឆ្នូត ពាក់ស្លាកលេខ កំពង់ធំ 3A-0976 ដឹកចំណីសត្វ បើកល្បឿនលឿនពីជើងទៅត្បូង ហ្វ្រាំងមិនជាប់ ជ្រុលទៅបុក ពីទទឹងរថយន្តដឹកថ្ម និងបុកប៉ះ រថយន្តមួយគ្រឿងផ្សេងទៀត ម៉ាកឡិចស៊ីសRX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AU-1401 ដែលបើកទទឹម ជាមួយ រថយន្តដឹកចំណីសត្វ ស្របទិសនោះ  ។

រថយន្តដឹកចំណីសត្វ បុកគាបជាប់ ខ្ទេចកាប៊ីន រថយន្តឡិចស៊ីស បែកកញ្ចក់ ខ្ទេចផ្នែកខាងក្រោយ ហើយរថយន្តបែន រងខួចខាតដំណំ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ ចុះពិនិត្យ សម្រួលចរាចរ វាស់វែងយករថយន្តទាំង៣គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកស្នងការក្រុងភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ ៕ ដោយ៖ សួង សាម 

from: https://tnaot.com/km/m/detail/article/9095993