អង់គ្លេស៖ លោក Ole Gunnar Solskjaer ចង់ឱ្យកីឡាករ Manchester United ប្រើពេលវេលាបន្ថែមរបស់ពួកគេ ដើម្បីធ្វើការលើផ្នែកខ្លះនៃការប្រកួត សម្រាប់បញ្ចប់រដូវកាល ដោយមានជំនួយពីដៃគូឧបត្ថម្ភ។
អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហមរូបនេះ បាននិយាយថា កីឡាករមានកម្មវិធីរៀងៗខ្លួន ហើយពួកគេមានរបបអាហារផ្ទាល់ខ្លួន ហើយរយៈពេលនេះ អាចត្រូវបានប្រើដើម្បីធ្វើការលើ អ្វីដែលពិសេសមួយ ជាក់លាក់ សម្រាប់តួនាទី និងភារកិច្ចរបស់ពួកគេ។
គួរបញ្ជាក់ផងដែរថា Man Utd ឈរនៅចំណាត់ថ្នាក់លេខ ៥ ក្នុងតារាង ក្របខ័ណ្ឌ Premier League នៅពេលរដូវកាលនេះ ក្រោយបានផ្អាកការប្រកួត ដោយសារការឆ្លងនៃកូរ៉ូណាវីរុស៕