អង់គ្លេស៖ ប្រធានក្លិប លោក Daniel Levy បានប្រកាសថា Tottenham នឹងកាត់បន្ថយប្រាក់ខែបុគ្គលិក ៥៥០ នាក់របស់ខ្លួន សម្រាប់ខែមេសា និងខែឧសភា ចំនួន ២០ ភាគរយ ដោយសារតែកូរ៉ូណាវីរុសរាតត្បាត។
Tottenham បានក្លាយជាក្លិបទី ២ នៃក្របខ័ណ្ឌ Premier League បន្ទាប់ពី Newcastle United បានប្រើប្រាស់គម្រោង ដ៏រឹងមាំរបស់រដ្ឋាភិបាលអង់គ្លេស ដែលអនុញ្ញាតឱ្យបុគ្គលិកទទួលបានប្រាក់ខែ ៨០ ភាគរយនៃប្រាក់ខែ ពេញរបស់ពួកគេ រហូតដល់អតិបរមា ២៥០០ ផោនក្នុងមួយខែ។
គួរបញ្ជាក់ផងដែរថា លោក Levy សង្ឃឹមថា កីឡាករ នឹងគោរពតាម ទោះបីនាយកប្រតិបត្តិសមាគមកីឡាបាល់ទាត់អាជីព លោក Gordon Taylor បានឱ្យដឹងថា លោកគ្រោងនឹងកាត់បន្ថយប្រាក់ខែបុគ្គលិកនៅសប្តាហ៍នេះ៕