Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្របខ័ណ្ឌ Bundesliga នឹងវិលត្រឡប់មកវិញ ខណៈដែលក្លិបយល់ព្រម ផ្អាកប្រកួតត្រឹមខែមេសា

អាឡឺម៉ង់៖ DFL បានប្រកាសថា ក្លិបនៅ Bundesliga និង Bundesliga ២ បានយល់ព្រមផ្អាកការប្រកួតរហូតដល់ដើមខែឧសភា ឆ្នាំ២០២០។

ប្រធាន DFL លោក Christian Seifert បានសង្កត់ធ្ងន់លើភាពចាំបាច់ ក្នុងការ ចាប់ផ្តើមកាប្រកួតឡើងវិញ ខណៈការផ្អាកការប្រកួត និងមូលនិធិផ្សាយ បានធ្វើឱ្យក្លិបមួយចំនួនស្ថិតក្នុងភាពគ្រោះថ្នាក់។ ក្លិបខ្លះ អាចចាប់ផ្ដើមក្នុងខែឧសភា និងខ្លះទៀតនៅខែមិថុនា ខណៈស្ថានភាពនៃ ការរស់ របស់ពួកគេគឺស្ថិតក្នុងគ្រោះថ្នាក់ ប្រសិនបើមិនបានបញ្ចប់រដូវកាល ហើយគោលបំណងសំខាន់ គឺ នៅតែបញ្ចប់រដូវកាលនេះនៅចុងខែមិថុនា។

គួរបញ្ជាក់ផងដែរថា ក្លិបនៅ Bundesliga ទាំង ៣៦ និង Bundesliga ២ បានចូលរួមសន្និសីទកាលពីថ្ងៃអង្គារ ហើយបានយល់ព្រម ជាមួយ នឹងអនុសាសន៍របស់ DFL ដើម្បីមិនបន្តការប្រកួតមុនថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២០ នោះទេ៕

from: https://tnaot.com/km/m/detail/article/9095966