Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូវីដ១៩ ធ្វើឲ្យក្រុមគ្រួសារឈឺក្បាល ព្រោះសាច់ញាតិជាប់គុក

មនុស្សមួយចំនួននៅតែបន្ដរំលោភបំពានទៅលើបទបញ្ជាគ្រប់គ្រងសកម្មភាព (MCO) របស់ប្រទេសម៉ាឡេស៊ី ហើយត្រូវបានប៉ូលិស នៃប្រទេសនេះ ចាប់បញ្ជូនទៅកាន់តុលាការ រហូតធ្វើឲ្យសាច់ញាតិរបស់ពួកគេ​ឈឺក្បាល និងខ្វល់ខ្វាយអំពីរឿងនេះយ៉ាងខ្លាំង។

យោងតាមសារព័ត៌មានម៉ាឡេស៊ី ឌឺស្ដារ បានផ្សាយ នៅថ្ងៃទី១ ខែមេសា ថា ក្រុមគ្រួសាររបស់អ្នកប្រព្រឹត្ដល្មើសច្បាប់ ក្នុងអំឡុងពេលមានការរាលដាល នៃកូវីដ១៩នេះជាច្រើននាក់ កំពុងតែរង់ចាំសាច់ញាតិ ក្រោម​ពន្លឺ​ព្រះអាទិត្យ អស់រយៈពេលជាច្រើនម៉ោង នៅតាមផ្លូវ  Light Street ខណៈតុលាការធ្វើសវនការលើករណីនេះ។

បើតាមបម្រាម MCO បានចែងថា អ្នករំលោភបំពានបម្រាមនេះ នឹងត្រូវប្រឈមនឹងការជាប់ពន្ធនាគារ រយៈពេល២សប្ដាហ៍ និងពិន័យជាប្រាក់១០០០រីងហ្គីត ឬប្រហែលនឹង២៣២ដុល្លារអាមេរិក។ ប៉ុន្ដែប្រសិន​បើពួកគេ​មានការរំលោភបម្រាមនេះកាន់តែធ្ងន់ ក៏នឹងអាចជាប់ទោសលើសពីនេះ។

MCO នេះជាបទបញ្ជាមួយត្រូវអនុវត្ត ចាប់ពីថ្ងៃទី១៨ ខែមីនា រហូតដល់ថ្ងៃទី១៤ ខែមេសា ដើម្បីជាវិធានការទប់ស្កាត់ការឆ្លងរីករាលដាល នៃវីរុសកូវីដ១៩។ MCO នេះបានរឹតបន្ដឹងទៅលើសកម្មភាពប្រមូលផ្ដុំគ្នា​ជា​ទូទៅ រួមមាន ពិធីសាសនា ព្រឹត្ដិការណ៍កីឡា និងវប្បធម៌។ ការហាមប្រាមលើការធ្វើដំណើរទៅក្រៅប្រទេស ការរឹតបន្ដឹងទៅលើអ្នកទេសចរទាំងអស់ ចូលមកក្នុងប្រទេស។ បិទសាលារៀនទាំងរដ្ឋ និងឯកជនជាដើម…ជាដើម ។

សូមជម្រាបថា បើគិតត្រឹមវេលាម៉ោង១ និង៤០នាទីរសៀល ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០(ម៉ោងនៅកម្ពុជា) នៅប្រទេសម៉ាឡេស៊ី មានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន ២៧៦៦នាក់ ក្នុងនោះស្លាប់៤៣ និង៥៣៧នាក់៕ ប្រែ​​សម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9095952