Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការទិញទំនិញតាមអនឡាញ មានកំណើន ខណៈពលរដ្ឋមិនសូវចេញក្រៅផ្ទះ ដើម្បីទប់ស្កាត់ការឆ្លង COVID-19

ភ្នំពេញ ៖ បណ្តាប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ក៏នៅតាមបណ្តាខេត្តមួយចំនួន បាននឹងកំពុងមានតម្រូវការកាន់តែកើនឡើងនូវការបញ្ជាទិញទំនិញនានា នៅតាមប្រព័ន្ធអនឡាញ នៅក្នុងអំឡុងនេះ ខណៈពលរដ្ឋមិនសូវចេញក្រៅ បើមិនមានការចាំបាច់ ដើម្បីទប់ស្កាត់ការឆ្លងមេរោគ COVID-19 ។

បើតាមអ្នកស្រី ស្រី អូន ជាប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ បានថ្លែងប្រាប់ BTV នៅថ្ងៃទី១ ខែមេសានេះ ថា នៅពេលកម្ពុជា បាន និងកំពុងប្រឈមបញ្ហាមេរោគឆ្លង COVID-9 បានធ្វើអោយអ្នកស្រី ក៏ដូចជា ប្រជាពលរដ្ឋនានាទៀត បានផ្អាកការដើរកំសាន្ត នៅតាមទីផ្សារនានា ប៉ុន្តែអ្នកស្រីបានងាកទៅរកប្រើប្រាស់សេវាទិញទំនិញនៅតាមប្រព័ន្ធអនឡាញជំនួសវិញ ដូចជា ការទិញសំលៀកបំពាក់ កាបូប ស្បែកជើង និងរបស់របរប្រើប្រាស់នានាទៀត។

ស្រី អូន ក៏ដូចជាបណ្តាប្រជាពលរដ្ឋនានាទៀត នៅជាយរាជធានីភ្នំពេញ បានថ្លែងថា ការទិញទំនិញតាមអនឡាញ ដោយដឹកតាមរយៈក្រុមហ៊ុនដឹកជញ្ជូនបច្ចុប្បន្ន គឺយើងអាចទិញទំនិញបានតែលើប្រភេទទំនិញស្ងួតមានការវិចខ្ចប់រួចហើយ ប៉ុន្តែសម្រាប់ការទិញបន្លែ ត្រី សាច់វិញត្រីសម្រាប់យកទៅចម្អិន ធ្វើមុខម្ហូបអាហារសម្រាប់ហូបប្រចាំថ្ងៃនៅក្នុងក្រុមគ្រួសារ យើងអាចទៅផ្សារទិញដោយខ្លួនឯង ឬអាចកុម្ម៉ង់ទៅហាងលក់ម្ហូបអាហារដោយផ្ទាល់គឺមានសេវាដឹកជញ្ជូនអោយ ។

បើតាមបើតាមលោក សោម តុំ ស្ថាប នឹកក្រុមហ៊ុន Nham 24 ក៏ដូចបណ្តាភ្នាក់ងារដឹកជញ្ជូនទំនិញតាមអនឡាញនានាទៀត បានថ្លែងថា នៅពេលនេះ ការបញ្ជាទិញតាមអនឡាញ ដឹកជញ្ជូនទៅផ្ទះ បាននិងកំពុងកំណើនឡើងខ្លាំង ជាពិសេសការកុម្ម៉ង់បញ្ជាទិញនៅតាមទីផ្សារលក់ទំនិញ ភោជនីយដ្ឋាន ផ្សារទំនើប និងអាជីវកម្មលក់ទំនិញនានាទៀត។

លោក សោម តុំ បញ្ជាក់ថា បច្ចុប្បន្នបណ្តាប្រជាពលរដ្ឋបានចាត់ទុកការប្រកាសផ្សាយលក់ទំនិញនានា នៅតាមប្រព័ន្ធអនឡាញ គឺជាទីផ្សារសំខាន់ៗមួយ ដែលគេអាចស្វែងរកទិញទំនិញបានគ្រប់ប្រភេទនៅក្នុងផ្ទះរបស់គេ ដោយមិនបាច់ពិបាកចំណាយពេលវេលា ចំណាយថវិកា និងចំណាយកម្លាំងច្រើន ក្នុងការធ្វើដំណើរ និងដើររកទិញនៅតាមទីផ្សារនានា។

លោក បន្តថា ការបញ្ជាទិញនោះ គឺមានជម្រើសច្រើន ពោលគឺមានអ្នកខ្លះអាចបញ្ជាទិញតាមរយៈការហៅទិញតាមទូរសព្ទដៃ ខ្លះតាម App ,Playstore, Facebook, messenger, telegram, ឬវីឆាតជាដើម៕

from: https://tnaot.com/km/m/detail/article/9095932