Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អង្គការសហប្រជាជាតិ បារម្ភពីវិវាទនៅលើពិភពលោកកើតឡើងដោយសារកូវីដ-១៩

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកAntonio Guterres បានបង្ហាញពីក្តីព្រួយបារម្ភយ៉ាងខ្លាំង​ អំពីការឆ្លងរាលដាល នៃវីរុសកូវីដ-១៩​ អាចបង្កឲ្យមានភាពចលាចល អសន្តិសុខ ​និងអំពើហិង្សា​ កើតឡើង នៅលើពិភពលោក​។

លោក Antonio Guterres បានបញ្ជាក់ថា កូវីដ-១៩ បានបង្កឲ្យមានវិបត្តិទ្រង់ទ្រាយធំ មិនធ្លាប់មានពីមុនមក ក្រោយសង្គ្រាមលោកលើកទីពីរ។ កូវីដ-១៩ បាន និងកំពុងគំរាមកំហែងដល់អាយុជីវិតរបស់ពលរដ្ឋជាច្រើន​នាក់។ ជាមួយគ្នានេះដែរ វាបានជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោកទាំងមូល រហូតធ្លាក់ចូលទៅក្នុងវិបត្តិជាប្រវត្តិសាស្ត្រ។

លោក​ Antonio Guterres បន្តទៀតថា​ កូវីដ-១៩ និងការជះឥទ្ធិពលលើវិស័យសេដ្ឋកិច្ច​ ជាចំណុចបង្កឲ្យមានអសន្តិសុខ និងអំពើហិង្សា នៅលើពិភពលោកទាំងមូល ។ លោកបន្តទៀតថា អ្នកដែលបាត់បង់ការងារធ្វើ ដោយសារក្រុមហ៊ុនជាច្រើនត្រូវបិទទ្វារ ហើយចំនួននេះបានកើនឡើងយើងច្រើន អាចបង្កអសន្តិសុខក្នុងសង្គម​។

លោក Antonio Guterres បញ្ជាក់ថា ប្រសិនបើពិភពលោក​​មិនសាមគ្គី ហើយនៅតែភ្ជាប់ន​យោបាយជាមួយនឹងកូវីដ-១៩​នោះ នឹងធ្វើឲ្យស្ថានភាព​អាក្រក់​គំរាមកំហែងដល់ភាពស្ថិតស្ថេរបស់មនុស្ស។ គិតដល់ម៉ោង​១២ថ្ងៃត្រង់ ថ្ងៃទី​១ ខែមេសា នៅលើពិភពលោកទាំងមូល មានអ្នកឆ្លងកូវីដ១៩ កើនឡើងដល់ ៨៥៩ពាន់នាក់ ស្លាប់​ជាង​៤២ពាន់នាក់ និងព្យាបាលជាសះស្បើយជាង ១៧៨ពាន់នាក់៕ ប្រែសម្រួលដោយ៖​MEO

from: https://tnaot.com/km/m/detail/article/9095920