Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មន្ទីរពេទ្យសិង្ហបុរីថ្មីនៅកម្ពុជា ចូលរួមទប់ស្កាត់កូវីដ១៩

ភ្នំពេញ៖ ទន្ទឹមនឹងការផ្តល់ជូននូវសេវាកម្មថែទាំ និងព្យាបាលនៅប្រទេសកម្ពុជា យើងខ្ញុំនឹងធ្វើការសហការដោយជិតស្និតជាមួយនឹងដៃគូរផ្នែកសុខាភិបាល និងក្រសួងសុខាភិបាល ដើម្បីលើកកម្ពស់ស្តង់ដារនៃការថែទាំសុខភាពឱ្យកាន់តែប្រសើរជាងនេះបន្ថែមទៀត។ នេះបើតាមការឲ្យដឹងពី លោកបណ្ឌិត ថេយ គ្រីស្តូហ្វ័រ នាយកប្រតិបត្តិនៃមន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២០នេះ។

លោកបណ្ឌិត ថេយ បានមានប្រសាសន៍ថា ក្រសួងសុខាភិបាលកម្ពុជាបានកំណត់រួចទៅហើយនូវមន្ទីរពេទ្យមួយចំនួនសំរាប់ទទួលករណីជំងឺកូវីដ១៩ ដើម្បីដាក់អ្នកជំងឺកូវីដឲ្យនៅដាច់ដោយឡែកពីគេ។ ដូច្នេះមន្ទីរ​ពេទ្យ ដឹ ប្រេស្ទីហ្ស៍ អាចទទួលព្យាបាលអ្នកជំងឺទូទៅបានធម្មតា តែមិនទទួលព្យាបាលអ្នកជំងឺកូវីដទេ ប៉ុន្តែសហការជាមួយនឹងមន្ទីរពេទ្យដែលត្រូវបានក្រសួងសុខាភិបាលកំណត់ និងស្ថាប័នផ្សេងៗ ដែលទាក់ទងជាមួយនឹងករណីកូវីដ។ មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ រំពឹងថា នឹងអាចធ្វើការសហការដោយជិតស្និទ្ធជាមួយនឹងក្រសួងសុខាភិបាល ដើម្បីលើកដំកើងស្តង់ដារនៃការអនុវត្តផ្នែកវេជ្ជសាស្រ្ត និង ការថែទាំសុខភាពនៅប្រទេសកម្ពុជា។

សូមបញ្ជាក់ថា មន្ទីរពេទ្យ The Prestige Hospital ស្ថិតនៅខាងត្បូងផ្សារកាប់គោ (ក្បែរវិមានឯករាជ្យ) ពេទ្យនេះបង្កើត ឡើងប្រកបដោយស្តង់ដារខ្ពស់ មានវេជ្ជបណ្ឌិតជាច្រើនមកពី សិង្ហបុរី បារាំង អាមេរិក និងកាណាដាចូលរួម ក្នុងបំណង លើកស្ទួយវិស័យសុខាភិបាល និងសុខមាលភាពរបស់ពលរដ្ឋកម្ពុជា ដោយពុំចាំបាច់ចំណាយថវិការច្រើន និងពេលវេលាយូរ ក្នុងការធ្វើដំណើរទៅកាន់ប្រទេសថៃ ឬ សិង្ហបុរីទៀតឡើយ៕ ដោយ៖ ប៊ុនធឿ​ន  

from: https://tnaot.com/km/m/detail/article/9095831