Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោក ប្រាក់ សុវណ្ណារ៉ា យកការហ្វឹកហាត់ដើម្បីដាស់តឿនឲ្យកីឡាករចេះការពារខ្លួនជៀសឆ្ងាយពីកូវីដ១៩

បាល់ទាត់៖ អ្នកចាត់ការទូទៅក្រុមនគរបាលជាតិលោក ប្រាក់ សុវណ្ណារ៉ា បានយកការហ្វឹកហាត់អំឡុងពេលគ្មានការប្រកួតនេះ ដើម្បីណែនាំដល់កីឡាករឲ្យចេះធ្វើលំហាត់ប្រាណ និងយកចិត្តទុកដាក់លើអនាម័យ និងជាពិសេស ដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយរបស់ពួកគេ ដើមជៀសឆ្ងាយពីការឆ្លងនៃជំងឺរលាកផ្លូវដង្ហើមថ្មីកូវីដ១៩ ដោយប្រាការចៃដន្យណាមួយ។ លោក ប្រាក់ សុវណ្ណារ៉ា បានប្រាប់ BTV កាលពីម្សិលមិញនេះថា គោលបំណងសំខាន់ក្នុងការហ្វឹកហាត់អំឡុងពេលនេះគឺ ស្វែងយល់បន្ថែមពីវិធានការក្នុងការចូលរួមទប់ស្កាត់ការឆ្លងកូវីដ១៩ ដោយពួកគេត្រូវឆែកកំដៅជាប្រចាំ ត្រូវមានអនាម័យមុន និងក្រោយចាប់យករបស់អ្វីមួយ ត្រូវលាងដៃជាមួយសាប៊ូ ឬអាកុល។ លើសពីនេះការហ្វឹកហាត់ត្រូវរក្សាគំលាតឆ្ងាយពីគ្នា។ ដោយឡែកជុំវិញការហ្វឹកហាត់ជាប្រចាំ ហើយមិនមានការប្រកួត គ្រូបង្វឹកកាន់សញ្ញាប័ត្រប្រូឡាយសិនបានលើកឡើងថា បើទោះបីជាអ្នកហាត់ប្រាណធម្មតាក៏មានការធុញទ្រាន់ដែរ ចុះទម្រាំជាកីឡាករអាជិពដែលពួកគាត់ខិតខំហ្វឹកហាត់ខ្លាំង ដូច្នេះទើបលោកតែងតែផ្ញើរលំហាត់ឲ្យកីឡាករទាំងអស់ ធ្វើការហ្វឹកហាត់នៅតាមផ្ទះលក្ខណៈ Relax។

លោក ប្រាក់ សុវណ្ណារ៉ា បានបង្ហាញនូវការសោកស្ដាយចំពោះការកើតមាននូវជំងឺកូវីដ១៩ នេះដែលធ្វើឲ្យការប្រកួតទាំងអស់ត្រូវបានផ្អាក កីឡាករមិនបានជួបគ្នា មិនបានជួបជុំអ្នកគាំទ្រ ហើយលោកសង្ឃឹមថា អ្នកទាំងអស់គ្នានឹងយល់ពីបញ្ហានេះ ហើយពេលនេះគឺជាវិធានការក្តៅមួយ ដែលយើងម្នាក់ៗត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈការការពារខ្លួនឯងកុំឲ្យឆ្លង មានន័យថាយើងបានជួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់រួចទៅហើយ។ គួរដឹងដែរថា ការផ្អាកការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា នេះមិនទាន់កំណត់ពេលដំណើរការឡើងវិញនៅឡើយទេ ខណៈដែលនគរបាលជាតិដែលទើបលេងបាន ៤ប្រកួតក្នុងចំណោម ៥សប្ដាហ៍ ហើយពុំទាន់រកបានពិន្ទុនៅឡើយក្រោយចាញ់ទាំង៤៕

from: https://tnaot.com/km/m/detail/article/9095794