បាល់ទាត់៖ ក្លិបជើងឯករង V. League 1 ២០១៩ Ho Chi Minh City នឹងក្លាយជាក្លិបបាល់ទាត់ដំបូងគេបង្អស់នៅវៀតណាមដែលមានការកាត់ប្រាក់ឈ្នួលរបស់មន្ត្រីនិងកីឡាកររបស់ខ្លួនអំឡុងពេលដែលវីរុស Covid-19 បានរាតត្បាតនិងផ្អាកសកម្មភាពបាល់ទាត់ក្នុងប្រទេសវៀតណាម។
លោក Nguyen HuuThang ប្រធានក្លិបបាល់ទាត់ Ho Chi Minh City បានគូសបញ្ជាក់ថា៖ “កីឡាករទាំងអស់បានលើកឡើងពីបញ្ហានេះ តាំងពីមេរោគរាតត្បាតនេះកើតឡើងពីដំបូង។ពួកគេក៏យល់ដែរថា ប្រសិនបើស្ថានភាពបែបនេះអូសបន្លាយពេលយូរទៅមុខទៀត ពួកគេនឹងក្លាយជាអ្នកចូលរួមរំលែកទុក្ខលំបាករបស់ក្រុម”។ ដោយឡែកសមាគមបាល់ទាត់អន្តរជាតិ (FIFA) បានបញ្ជាក់ថា អំឡុងស្ថានការណ៍ដ៏លំបាកនេះ ក្លិបទាំងអស់មិនអាចបញ្ឈប់កិច្ចសន្យាកីឡាករ ឬគ្រូបង្វឹករបស់ខ្លួនបានឡើយ ប៉ុន្តែយ៉ាងណាមិញការចរចាកាត់ប្រាក់ឈ្នួល៥០ % អាចជារឿងសមស្របមួយ សម្រាប់សម្រួលដល់បន្ទុកចំណាយរបស់ក្លិប៕