បាល់ទាត់៖ ក្លិបកំពុងឈរនៅចំណាត់ថ្នាក់លេខ៣ នៃលីគកំពូលថៃ Port FC បានសម្រេចបញ្ចប់ទំនាក់ទំនងទាំងអស់ ជាមួយគ្រូបង្វឹករបស់ក្លិបគឺលោក Choketawee Promrut រួមជាមួយបុគ្គលិកគ្រូបង្វឹកទាំងអស់ផងដែរ។
ការសម្រេចនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំមួយ រវាងគណៈកម្មការប្រតិបត្តិរបស់ក្លិបជាមួយប្រធានក្លិប Port FC ផ្ទាល់គឺលោកស្រី Nualphan Lamsam នឹងបានប្រកាសថា អតីតគ្រូបង្វឹករបស់ក្លិបគឺលោក Jadet Meelarp នឹងត្រឡប់មកជួយក្លិបជំនួសលោក Promrut ដែលចែកផ្លូវនេះផងដែរ។ លោកស្រី Nualphan និយាយថា “ពួកយើងបានប្រកាសព្រមព្រៀងគ្នា ក្នុងការចែកផ្លូវជាមួយលោក Choketawee និងក្រុមការងាររបស់គាត់។ យ៉ាងណាមិញខ្ញុំនៅតែបន្តទន្ទឹងរង់ចាំ ទំនាក់ទំនងល្អរវាងក្លិបនឹងលោក Choketawee និងក្រុមការងាររបស់គាត់ និងសូមជូនពរពួកគេឱ្យមានសំណាងល្អនាពេលខាងមុខ”៕