ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ សាំងធម្មតាត្រូវលក់តម្លៃ២ ៣៥០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ ក្នុងតម្លៃ ២ ៤៥០រៀលក្នុង១លីត្រ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយ។
នេះជាការធ្លាកចុះថ្លៃ ដែលមិនធ្លាប់មានក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។ អ្នកវិភាគមើលឃើញថា ការចុះតម្លៃប្រេងនេះដោយសារតែ វិបត្តនៃជំងឺកូវីដ១៩ កំពុងវាយលុកជុំវិញពិភពលោក។ ប្រទេសមួយចំនួនបានដាក់បំរាមគោចរ មិនឲ្យប្រជាជនចេញដំណើរដូចសព្វដង។ យ៉ាងនេះក្តី ប្រទេសមួយចំនួនទៀត ដែលមិនទាន់មានបំរាមគោចរ ក៏ប្រជាពលរដ្ឋមិនធ្វើដំណើរតាមចិត្តចង់ដែរ៕ដោយ៖ ប៊ុនធឿន