ក្លឹបមេឃខៀវ Manchester City ត្រូវបានសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប ឬ UEFA ធើ្វការពិន័យជាទឹកប្រាក់ប្រមាណ ៣,០០០ផោន ក្រោយពីឯកសណ្ឋានដែលពួកគេបានពាក់អំឡុងពេលកំដៅសាច់ដុំ មិនបានបំពេញតាមបទប្បញ្ញត្តិនៃការប្រកួត។
ការប្រកួតជើងទី១ ក្នុងកីឡដ្ឋាន Santiago Bernabeu វគ្គ១៦ក្រុមចុងក្រោយ នៃពានរង្វាន់ UEFA Champions League បានបញ្ចប់ជាលទ្ធផល ខណ:ក្រុមដែលដឹកនាំដោយលោក Pep Guardiola មានទឹកមាត់លេបជាងត្បិតអាចយកឈ្នះដល់ដី Real Madrid ដោយលទ្ធផល ២-១។
យ៉ាងណាក្ដី ក្រុមមន្ដ្រីរបស់ UEFA បានសង្កេតមើលឃើញនូវឡូហ្គូផ្សាយពាណិជ្ជកម្មលើអាវពាក់កំដៅសាច់ដុំរបស់កីឡាករ Man City ធំពេក ដែលជាការរំលោភលើបទបញ្ជានៃក្របខណ្ឌពានរង្វាន់កំពូលរបស់អឺរ៉ុបនេះ ទើបសហព័ន្ធសម្រេចធើ្វការពិន័យ៕
ប្រភព៖ Daily Stars