ក្លឹប Ajax បានសម្រេចបញ្ចប់កុងត្រារបស់កីឡាករ Abdelhak Nouri ដែលបានរងនូវបញ្ហាប៉ះទង្គិចខួរក្បាលយ៉ាងធ្ងន់ធ្ងរ រហូតដល់ថ្នាក់ដួលសន្លប់អស់រយ:ពេលជាង៣ឆ្នាំ អំឡុងការប្រកួតមិត្ដភាពកាលពីឆ្នាំ២០១៧។
ក្នុងអំឡុងការសន្លប់របស់គេនេះ Ajax នៅតែបន្ដផ្ដល់នូវថៃ្លនឿយហត់របស់គេជាធម្មតា ដែលកុងត្រានោះនឹងត្រូវបន្ដនៅថៃ្ងទី១ ខែកក្កដា ខាងមុខ ប៉ុន្ដែក្លឹបបានសម្រេចបញ្ចប់កុងត្រានេះតែម្ដង, នេះបើតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសហូឡង់ បានរាយការណ៍កាលពីថៃ្ងអង្គារ កន្លងទៅ។
សូមបញ្ជាក់ថា ខ្សែបម្រើវ័យ ២២ឆ្នាំរូបនេះបានភ្ញាក់ដឹងស្មារតីវិញនេះដោយអាចត្រឹមញាក់ចិញ្ចើមទាំងសងខាងប៉ុណ្ណោះតែមិនទាន់អា
ចដើរ និងនិយាយបាននៅឡើយទេ។
Nouri បានរងនូវបញ្ហាដ៏ធ្ងន់ធ្ងរនេះ កាលពីប្រកួតមិត្តភាពរវាងក្លឹប Ajax និងក្លឹប Werder Bremen នៅថ្ងៃទី០៨ខែកក្កដា ឆ្នាំ២០១៧ ហើយរូបគេ ក៏បានសន្លប់បាត់ស្មារតីដោយសារតែខួរក្បាលមានបញ្ហាយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានជំងឺគាំងបេះដូង៕
ប្រភព៖ ESPN