វីរបុរសរបស់ក្រុមតោខៀវ Chelsea លោក Ashley Cole ត្រូវបានក្រុមចោរមួយពាក់ម៉ាស់ ចូលលួចគ្រឿងអលង្ការក្នុងផ្ទះរបស់គេ, នេះបើតាមសារព័ត៌មានរបស់អង់គ្លេស The Sun បានចុះផ្សាយ។
សេចក្ដីរាយការណ៍បានបញ្ជាក់ថា ក្រុមចោរដែលពាក់ម៉ាស់ទាំងអស់នោះ បានធើ្វការវ៉ាយទម្លុះចួលតាមទ្វារក្រោយនៃផ្ទះរបស់ Cole ខណ:សាមីខ្លួនបាននិយាយថា រូបគេត្រូវបានគំរាមនិងចងភ្ជាប់នឹងកៅអី។
«ចោរប្លន់ទាំងនោះ មានជំនាញហើយដឹងច្បាស់ថាពួកគេកំពុងធ្វើអ្វី។ ពួកគេច្បាស់ជាបានកំណត់គោលដៅ និងរៀបចំយុទ្ធសាស្រ្ដក្នុងការលួចនេះហើយ» Cole និយាយ។
Ashley Cole បច្ចុប្បន្នគឺជាអ្នកវិភាគបាល់ទាត់ និងជាគ្រូបង្វឹកក្រុមយុវជន Chelsea ផងដែរ។
សព្វថៃ្ង ប៉ូលីសកំពុងធើ្វការស៊ើបអង្កេតទៅលើករណីនេះ និងតាមប្រមាញ់ជនបង្កដែលបានប្លន់នោះ ខណ:ព័ត៌មានលំអិតនៃការវាយឆ្មក់នេះ មិនត្រូវបានប៉ូលីសបញ្ចេញឲ្យដឹងនោះទេ ហើយតម្លៃនៃគ្រឿងអលង្ការដែលត្រូវបានគេលួចនោះ ក៏មិនទាន់ត្រូវបានគេដឹងនៅឡើយដែរ។
ប្រភព៖ The Sun