ឆ្នាំមមី
បុគ្គលដែលកើតក្នុងឆ្នាំមមី ជាមនុស្សដែលមិនងាយបោះបង់ចោលអ្វីទេ ដោយអ្នកដទៃធ្វើបាន គេនឹងធ្វើបានដូចគ្នា។ ជាពិសេស ក្នុងជីវិតរបស់គេតែងប្រឹងប្រែងជានិច្ច ដោយតស៊ូមិនខ្លាចលំបាកឡើយ។ ជាហេតុដែលធ្វើឲ្យគេអាចចំណេញបានប្រាក់ធំចូលមកក្នុងថ្ងៃណាមួយ។
ឆ្នាំខាល
អ្នកដែលកើតក្នុងឆ្នាំខាល ធ្វើអ្វីក៏មានគោលការណ៍របស់ខ្លួនដែរ ដោយគេមិនព្រោះតែលុយ ហើយធ្វើរឿងមិនល្អនោះឡើយ។ ជាពិសេស គេជាបុគ្គលដែលអាចពឹងលើខ្លួនគេ ដើម្បីទទួលបានជោគជ័យ។ ជាហេតុដែលធ្វើឲ្យលុយដែលមានក្នុងឃ្លាំងគេអាចកើនឡើងខ្ពស់បាន។
ឆ្នាំមមែ
មនុស្សដែលកើតក្នុងឆ្នាំមមែ នៅពេលដែលជួបនឹងបញ្ហា តែងសើចហើយទទួលយក រួចដោះស្រាយ មិនងាយត្អូញត្អែរឡើយ។ ជាហេតុដែលធ្វើឲ្យគេមានបទពិសោធន៍ពេញខ្លួន។ ដូចនេះ ក្នុងថ្ងៃណាមួយគេនឹងអាចក្លាយជាសេដ្ឋីជាមិនខានឡើយ៕ ( អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ? )