Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បើ COVID-19 ឆ្លងខ្លាំងនៅឥណ្ឌានោះ ច្បាស់ណាស់ថានឹងពិបាក​ទប់ស្កាត់

ជំងឺ COVID-19 បានឆ្លងរាលដាល​នៅក្នុងប្រទេសឥណ្ឌា​​សុរប ១ ៣៩៧នាក់ និងស្លាប់​៣៥នាក់ គិតមកត្រឹមថ្ងៃទី​៣១ ខែមីនា ឆ្នាំ២០២០ ។ 

ក្រសួងសុខាភិបាលប្រទេសឥណ្ឌា​បញ្ជាក់ថា «មកត្រឹម៉ោង៨និង៣០នាទីយប់ ថ្ងៃអង្គារ (ពេលវេលាក្នុងតំបន់) អ្នកបាត់បង់ជីវិត​ ដោយសារ COVID-19 បានកើនឡើង​៣៥នាក់ ។ ចំនួន​អ្នកឆ្លងសរុប ១ ២៣៨នាក់ និងអ្នកជំងឺជាសះស្បើយ​​១២៤នាក់ ។ 

នៅក្នុងរដ្ឋ Kerala តែមួយ ​មានករណី COVID-19 រហូតដល់ ២៣៤នាក់ ខ្ពស់ជាងគេ ។ បន្ទាប់មក​ គឺរដ្ឋ Maharashtra មាន COVID-19 ចំនួន​២១៦ករណី ។ 

គួរបញ្ជាក់ថា មកត្រឹមថ្ងៃទី៣១ ខែមីនា គឺបានរយៈពេល​៧ថ្ងៃហើយ ដែលរដ្ឋាភិបាលឥណ្ឌាប្រកាស​បិទប្រទេស​​ទាំងស្រុង​រយៈពេល​២១ថ្ងៃ ដើម្បីទប់ស្កាតជំងឺឆ្លងរាតត្បាត​COVID-19 ។ 

អាជ្ញាធរ​ឥណ្ឌា​បានអនុវត្តច្បាប់​រិតបន្តឹងការធ្វើដំណើរ​យ៉ាងខ្លាំង​របស់ពលរដ្ឋ​នៅទូទាំងប្រទេស ។ តាមផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស​ត្រូវផ្អាក​ដំណើរការ​ទាំងអស់​ លើកលែង​តែសេវាកម្មក្នុងពិសេស​​ដែលទទួលបានការលើកលែងប៉ុណ្ណោះ ។ 

អ្នកនាំពាក្យក្រសួងសុខាភិបាលឥណ្ឌា ថ្លែងថា ការអនុវត្ត​បែបនេះ​ដើម្បីទប់ស្កាត់ គ្រប់គ្រង ការពារ COVID-19 មិនឲ្យរាតត្បាត​ខ្លាំង​នោះឡើយ នៅក្នុងប្រទេសនេះ ដែលមានប្រជាជន​ 1,380,004,385 នាក់ ។ បើជំងឺ COVID-19 ឆ្លងខ្លាំងនៅ​ឥណ្ឌានោះ ច្បាស់ណាស់ថា នឹងពិបាក​ក្នុងការ​ទប់ស្កាត់មិនខាន ។  

គួរបញ្ជាក់ថា COVID-19 បានឆ្លង​ទៅលើដែនដី និងប្រទេស ២១២ ជុំវិញពិភពលោក ។ ឆ្លងលើមនុស្សសរុប ៨៥៧ ៤៨៧ នាក់, ក្នុងនោះ​បាត់បង់ជីវិត ៤២ ១០៧​នាក់ និង ១៧៨ ០៣៤​នាក់​ជាសះស្បើយ ។ នេះបើតាមប្រភព wikipedia ផ្សាយថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ។ COVID-19 មិនទាន់មានថ្នាំព្យាបាល ឬវាក់សាំង​បង្ការ​ការពារជាក់លាក់នៅឡើយទេ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9095356