ភ្នំពេញ៖ សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី1 ខែមេសា ឆ្នាំ២០២០នេះ បានអោយដឹងថា មានករណីជាសះស្បើយ២នាក់ នៅខេត្តកែប តែមិនមានរកឃើញអ្នកឆ្លងកូវិដ១៩ទេ។
អ្នកជាសះស្បើយ២នាក់នោះ ទី១គឺបុរសខ្មែរអាយុ ៣០ឆ្នាំ (កាន់សាសនាឥស្លាម មានទីលំនៅ ខេត្តកំពត) ដែលបានវិលត្រឡប់មកពីចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី និងម្នាក់ទៀត គឺ បុរសជនជាតិម៉ាឡេស៊ី អាយុ ៦១ឆ្នាំ មកពីប្រទេសម៉ាឡេស៊ី។
សេចក្តីជូនដំណឹងបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០ សំណាកដែលបានធ្វើវិភាគសរុបទូទាំងប្រទេសមានចំនួន ៥៧៦៨ ករណី ក្នុងនោះ រកឃើញទាំងអស់មាន ១០៩ នាក់ អ្នកជាសះស្បើយសរុប ២៥នាក់ អ្នកកំពុងសម្រាកព្យាបាលមាន ៨៤នាក់៕ ដោយ៖ ប៊ុនធឿន