នៅព្រឹកថ្ងៃទី ១ខែមេសានេះ ឧត្តមនាវី មេបញ្ចាការនៅលើនាវាផ្ទុកយន្តហោះ USS Theodore Roosevelt បានសរសេរលិខិតស្នើដល់កម្លាំងទាហានជើងទឹកអាមេរិក ជួយអន្តរាគមន៍ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាល នៃកូវីដ-១៩ ក្រោយពេលមានទាហានរាប់សិបនាក់ នៅលើនាវានេះឆ្លងកូវីដ-១៩។
សារព័ត៌មាន New York Times បានផ្សាយថា ឧត្តមនាវី មេបញ្ជាការនាវាផ្ទុកយន្តហោះបានស្នើដល់ក្រសួងការពារជាតិអាមេរិក ឲ្យជួយទប់ស្កាត់ការឆ្លងរាលដាល នៅលើនាវាផ្ទុកយន្តហោះ។ នៅពេលនេះមានទាហានរាប់សិបនាក់ហើយ នៅលើនាវា USS Theodore Roosevelt បានឆ្លងកូវីដ-១៩។ នាវាផ្ទុកយន្តហោះនេះ មាននាវិកដល់ទៅ៤ពាន់នាក់ បានឆ្លងវីរុសកូវីដ១៩ ប៉ុន្ដែបើមិនមានវិធានការទប់ស្កាត់ទេ វាអាចនឹងមានអ្នកឆ្លងកាន់តែច្រើនឡើង។
លោកឧត្តមនាវី Crozier បានសរសេរលិខិតផ្ញើទៅកាន់ក្រសួងការពារជាតិ ដែលមានខ្លឹមសារថា «យើងគ្មានសង្គ្រាម ទាហានមិនត្រូវស្លាប់ឡើយ។ បើយើងមិនទប់ស្កាត់ពីពេលនេះទៅទេ វាអាចនឹងមានរឿងដ៏អាក្រក់កើតឡើង។
ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ មាននាវិកនៅលើនាវាផ្ទុកយន្តហោះ USS Theodore Roosevelt ប្រមាណ៤០នាក់បានឆ្លងកូវីដ-១៩ បង្កក្តីព្រួយបារម្ភយ៉ាងខ្លាំងដល់ទាហានទាំង៤ពាន់នាក់នៅលើនាវានេះ។ ប្រែសម្រួលដោយ ៖ MEO