Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពុទ្ធោ! មួយថ្ងៃ ស្លាប់​​៧០០នាក់ នៅអាមេរិក ដោយសារជំងឺ COVID-19

ពិតជាអាណោចអាធ័មជាទីបំផុត​ ចំពោះ​សហរដ្ឋអាមេរិក ក្នុងមួយថ្ងៃ ​ត្រូវគេរាយការណ៍ថា ​មានអ្នកជំងឺ COVID-19  រហូតដល់​៧០០នាក់​បានស្លាប់ (ក្នុងមួយថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០) គឺជាការបាត់បង់ជីវិត​ដ៏ច្រើនបំផុត​។

ជិតពាក់កណ្តាល នៃជនរងគ្រោះបាត់បង់ជីវិត​ គឺស្ថិតនៅក្នុងរដ្ឋញូវយ៉ក ដែលជាចំណុចកណ្តាល ​នៃជំងឺ COVID-19 រាតត្បាតខ្លាំងជាងគេ ។ ប្រធានាធិបតីអាមេរិក លោក ​ដូណាល់ ត្រាំ បានថ្លែងប្រាប់ប្រភពព័ត៌មាន​ថា ស្ថានការណ៍​អាចនឹង​អាក្រក់​ខ្លាំងជាងនេះទៀត នៅក្នុងសប្តាហ៍ខាងមុខ ។ 

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ អ្នកជំងឺ COVID-19 នៅលើទឹកដីអាមេរិក ​ដែលបាត់បង់ជីវិត​ មានសរុប ជាង ៣៧០០​នាក់ គឺច្រើនជាង​អ្នកស្លាប់ដោយសារអំពើវាយប្រហារភេរវកម្ម​ ថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម​ពិភពលោកនោះទៅទៀត ។

ចំណែកអ្នកឆ្លង​ COVID-19 វិញ សរុបជាង ១៨៤ ០០០ នាក់ គឺកើនឡើងថែម ២១ ០០០ ករណី​ ពីមួយថ្ងៃមុននេះ ។ ​

បើតាមក្រុមអ្នកជំនាញ​បានព្យាករថា អ្នកជំងឺCOVID-19 នៅក្នុងទឹកដីសហរដ្ឋអាមេរិក អាចស្លាប់ពី ១០០ ០០០ នាក់ ​ដល់២០០ ០០០ នាក់ ។ អាមេរិកបានចាត់វិធានការទប់ស្កាត់តឹងរ៉ឹង រួមមាន ការបិទ​ទីក្រុង និងបណ្តារដ្ឋមួយចំនួន ការហាមឃាត់ប្រជាជន​ឲ្យនៅតែក្នុងផ្ទះជាដើម។ ប៉ុន្តែ​ទោះជាបែបណាក៏ដោយ តួលេខ​ស្តីអំពីកំណើន នៃអ្នកឆ្លងថ្មី និងបាត់បង់ជីវិត ហាក់មិន​មានកម្សោយចុះនោះទេ។ 

យ៉ាងតិច​រដ្ឋចំនួន​៣០​របស់អាមេរិក​ បានចេញបញ្ជាឲ្យប្រជាជន ស្ថិតនៅតែក្នុងផ្ទះ។ ករណីនេះ​បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចធ្ងន់ធ្ងរ ហើយមនុស្សរាប់លាននាក់​គ្មានប្រាក់ចំណូល​យ៉ាងក៏ដោយ ក៏មាន​ប្រាក់​ចំណូលជាបណ្តោះអាសន្ន ។ 

គួរបញ្ជាក់ថា ជំងឺ COVID-19 ផ្ទុះឡើងដំបូងគេ​ នៅ​ក្នុងខែធ្នូ ឆ្នាំ២០១៩ នៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិន។ ជំងឺCOVID-19 បានឆ្លង​នៅប្រទេសចិន ​សរុប ៨១ ៥១៨នាក់ ក្នុងនោះបាត់បង់ជីវិត ៣ ៣០៥នាក់ និង៧៦០៥២នាក់ ​ចាកចេញពីមន្ទីរពេទ្យ​ ជាសះស្បើយ ។ ប្រទេសនេះ​ហាក់បានគ្រប់គ្រងស្ថានការណ៍ជំងឺរាតត្បាត COVID-19 ដោយជោគជ័យ ។ 

ដោយឡែក​ប្រទេស​អាមេរិកបានឈរនៅលើកំពូង​តារាង ប្រទេសដែលផ្ទុកវីរុស COVID-19 ច្រើនជាងគេបំផុត​​ ។ តួលេខរបស់ Wikipedia អះអាង កាលពីថ្ងៃទី​១ ខែមេសា ឆ្នាំ២០២០ ថា អាមេរិកមានអ្នកឆ្លង COVID-19 សរុប ១៨៨ ៦៣៣នាក់ ក្នុងនោះបាត់បង់ជីវិត ៣ ៨៣៣នាក់ និង​ ៦ ៩១៣នាក់​ បានជាសះស្បើយ ។ 

អ៊ីតាលី និងអេស្ប៉ាញ ជាប្រទេស​ទីពីរ និងទី​បី ដែលឆ្លងCOVID-19 ច្រើនជាងគេ​ ជុំវិញពិភពលោក។ អ៊ីតាលី​មានអ្នកឆ្លង COVID-19 ចំនួន ១០៥ ៧៩២នាក់ ក្នុងនោះបាត់បង់ជីវិត ១២ ៤២៨នាក់ ប៉ុន្តែ ១៥ ៧២៩នាក់ បានជាសះស្បើយ ។  រីឯអេស្ប៉ាញ​ ឆ្លង COVID-19 ចំនួន៩៥ ៩២៣នាក់ ក្នុងនោះ​បាត់បង់ជីវិត ៨ ៤៨៤នាក់ និង១៩ ២៥៩នាក់ បានជាសះស្បើយវិញផងដែរ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9095134