Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Real Madrid និង Barcelona បង្ហាញលើការចាប់អារម្មណ៍ Igor Gomes

អេស្ប៉ាញ៖ ក្លិបយក្សរបស់អេស្ប៉ាញទាំងពីរ គឺ Real Madrid និង Barcelona កំពុងប្រជែងគ្នាចុះកុងត្រាខ្សែបម្រើរបស់ក្លិប Sao Paulo កីឡាករ Igor Gomes ដែលគេឱ្យរហស្សនាមថា Kaka ជំនាន់ថ្មី។ កីឡាករសញ្ជាតិប្រេស៊ីលវ័យ២១ឆ្នាំ ត្រូវបានឃ្លាំមើលយ៉ាងខ្លាំងពី Real Madrid នៅរដូវកាលនេះ ក្នុងនោះក្លិបធំៗផ្សេងទៀតដូចជា Barcelona, Sevilla និង Ajax សុទ្ធតែមានចំណាប់អារម្មណ៍លើ Gomes ដូចគ្នា។

កុងត្រាទិញផ្ដាច់របស់ Gomes មានតម្លៃ ៤៤លានផោន ក្នុងក្លិប Sao Paulo។ ហើយនៅប៉ុន្មានឆ្នាំចុងក្រោយ Real Madrid បានទិញចូលកីឡាករប្រស៊ីល ដូចជា Vinicius Junior, Rodrygo និង Reinier ជាដើម។ សូមបញ្ជាក់ដែរថា Gomes ជាកីឡាករកំពុងឡើងជើងម្នាក់ ធ្លាប់បង្ហាញខ្លួន ក្នុងកម្រិតជម្រើសជាតិប្រេស៊ីលអាយុក្រោម២០ និង២៣ឆ្នាំ។ ចូលលេងក្រុមធំ នៅ Sao Paulo ក្នុងឆ្នាំ២០១៨ គេបង្ហាញខ្លួនក្នុងលីគ បាន ២៩ប្រកួត រកបាន ៥គ្រាប់៕

from: https://tnaot.com/km/m/detail/article/9093756