អាឡឺម៉ង់៖ ក្លិប Bayern Munich អាចនឹងត្រូវយកខ្សែការពារឆ្វេង David Alaba ដើម្បីប្ដូរជាមួយ Manchester City បើសិនជាក្លិបដែលមានមូលដ្ឋាន នៅ អ៉ាឡឺម៉ងមួយនេះ នៅតែចង់បាន Leroy Sane ទៅចូលរួម។ យ៉ាងណាមិញ ក្នុងការដោះដូរនេះដែរ តារាឆ្នើមរបស់ក្លិប Bayern Munich David Alaba បានច្រានចោលកិច្ចព្រមព្រៀងដោះដូរជាមួយកីឡាកររបស់ Man City ដោយចង់ទៅចូលរួមជាមួយនឹង Barcelona ឬ Real Madrid វិញ។
ការផ្លាស់ប្តូរកីឡាកររវាងក្លិប និងក្លិបនេះ ក្លាយជារឿងធម្មតាក្នុងវិស័យ បាល់ទាត់ ប៉ុន្តែវាពឹងផ្អែកយ៉ាងខ្លាំង លើកីឡាករទាំងពីរផងដែរ ដែលពួកគេចង់ផ្លាសប្ដូរឬយ៉ាងណា។ សូមបញ្ជាក់ដែរ ថា Sane ត្រូវបានក្លិប Bayern Munich ចង់បានមកចូលរួម ជាយូរមកហើយ ដូច្នេះវានៅតែអាចកើតឡើង ប៉ុន្តែ វាហាក់ដូចជាពិបាក ក្នុងការបញ្ចុះបញ្ចូលឱ្យ Manchester City លក់កីឡាកររូបនេះ៕