Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្មានតែកូរ៉េមកពីណាតាមពិតជា ហេង វីសាលសោះ

ហេង វីសាល គឺជាតារាហ្វេសបុកមួយរូប ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាកមិត្តយុវវ័យ ជាពិសេសនារីៗ ដែលតែងតែលង់ជាមួយនឹងរូបសម្រស់ស្រស់ដ៍សង្ហារបស់លោក។

គួររំលឹកដែរថា ហេង វីសាលត្រូវបានមហាជនទទួលស្គាល់ច្រើនតាមរយៈការចេញវីដេអូ Vlog បែបសប្បាយៗ ជាច្រើននៅលើបណ្តាញសង្គម ហ្វេសបុក និងយូធូប។ រឹតតែពិសេសទៀតនោះ លោក ក៏ទទួលបានឱកាសជាច្រើន ក្នុងការផ្យាយស្ពតពាណិកជ្ជកម្មធំៗ នៅក្នុងប្រទេស ជាមួយនឹងរូបរាងសង្ហាបែបកូនកាត់កូរ៉េរបស់ខ្លួនផងដែរ។

ដោយឡែកកាលពីប៉ុន្មានម៉ោងមុននេះ មានអ្នកគាំទ្រជាច្រើនបានឃើញរូបភាព ដែលលោកបានបង្ហោះ នៅលើបណ្តាញសង្គម Instagram ផ្លូវការរបស់ខ្លួន។ តាមរយៈរូបថតប៉ុន្មានសន្លឹងនេះដែរ គេសង្កេតឃើញថា វីសាល បានបង្ហាញរូបរាងដ៏ស្រស់ស្អាត និងសង្ហានៅពីមុខរថយន្តទំនើប ម៉ាកតូយូតា មួយគ្រឿងដែល មើលទៅមិនចាញ់តារាល្បីៗ នៅតាមបណ្តាប្រទេសជិតខាងប៉ុន្មាននោះឡើយ។

តោះចង់ដឹងថាសម្រស់ លោក ហេង វីសាល សង្ហាកម្រិតណានោះសូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៕

អត្ថបទដោយ៖ ភារ៉ា

from: https://tnaot.com/km/m/detail/article/9091247