Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សហរដ្ឋអាមេរិកធ្វើវិនិយោគលើអាវុធថ្មី ដើម្បីយកឈ្នះលើមីស៊ីលល្បឿនលឿនជាងសម្លេងរបស់រុស្ស៊ី

សារព័ត៌មាន Newsweek ចេញផ្សាយនៅថ្ងៃទី៣០ មករានេះថា សហរដ្ឋអាមេរិកបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនការពារជាតិឈានមុខមួយ ដើម្បីអភិវឌ្ឍនូវអាវុធថ្មី ដែលអាចប្រឆាំងនឹងគ្រាប់មីស៊ីលល្បឿនលឿនជាងសម្លេងដូចជាមីស៊ីលរុស្ស៊ី ដែលត្រូវបានបន្ថែមទៅក្នុងឃ្លាំងស្តុកអាវុធថ្មីរបស់ខ្លួន ដែលរុស្ស៊ីបានអះអាងថា កំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស។

ទីភ្នាក់ងាគម្រោងស្រាវជ្រាវឈានមុខខាងយោធា ហៅកាត់ថា (DARPA)បានផ្តល់កិច្ចសន្យាការពារជាតិ និងអវកាសទៅឲ្យក្រុមហ៊ុន Northrop Grumman ក្នុងទំហំទឹកប្រាក់ ១៣លាននដុល្លារកាលពីថ្ងៃអង្គារ សម្រាប់កម្មវិធី Glide Breaker របស់ខ្លួន។កម្មវិធីនេះត្រូវបានពិពណ៌នាដោយទីភ្នាក់ងា (DARPA) ថាបានចាប់ផ្តើមកាលពីឆ្នាំ២០១៨ ដើម្បីធ្វើការអភិវឌ្ឍ និងបង្ហាញបច្ចេកវិទ្យា ដើម្បីផ្តល់លទ្ធភាពដល់វិស័យការពារជាតិប្រឆាំងទល់នឹងប្រព័ន្ធអាវុធល្បឿនលឿនជាងសម្លេង ហើយមន្ទីរប៉ង់តាហ្គោនបាននិយាយថា កិច្ចសន្យាថ្មីនេះនឹងផ្តល់ការវិនិយោគ ដើម្បីផ្តល់សមត្ថភាពបែបនេះ។

ក្រសួងការពារជាតិសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កិច្ចសន្យានេះផ្តល់នូវការស្រាវជ្រាវ ការអភិវឌ្ឍ និងការបង្ហាញពីបច្ចេកវិទ្យាដែលមានសារសំខាន់សម្រាប់ការជម្រុញដល់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់ ដែលមានសមត្ថភាពក្នុងការភ្ជាប់ខ្លួនទៅនឹងការគម្រាមកំហែងពីសំណាក់គ្រាប់មីស៊ីលល្បឿនលឿនជាងសម្លេងនៅក្នុងបរិយាកាសខ្ពស់»។

សហរដ្ឋអាមេរិកបានប្រណាំងប្រជែងក្នុងការកសាងនូវរនាំងការពារទាំងមីស៊ីលល្បឿនលឿនជាងសម្លេងរបស់រុស្ស៊ី និងចិន ខណៈដែលពួកគេបានអួតថា មីស៊ីលរបស់ពួកគេអាចហោះលឿនជាងសម្លេងជាង ៥ដង។ ទន្ទឹមនេះ ប្រព័ន្ធការពារមីស៊ីលក្រុងមូស្គូត្រូវបានគេរាយការណ៍ថា ទទួលបាននូវមីស៊ីលល្បឿនលឿនជាងសម្លេងថ្មីចែសមួយទៀតហើយ។

លោក Valery Slugin ប្រធានអ្នករចនាម៉ូដប្រព័ន្ធការពារដែនអាកាសក្រុមហ៊ុនរដ្ឋរុស្ស៊ី Shipunov របស់ក្រុមហ៊ុន Rostecបានប្រាប់ទីភ្នាក់ងារសារព័ត៌ាមន Tass រុស្ស៊ីកាលពីថ្ងៃពុធថា គ្រាប់មីស៊ីលបាញ់ពីដីទៅអាកាស Pantsir-S និងប្រព័ន្ធកាំភ្លើងបានទទួលនូវការធ្វើទំនើបកម្មល្បឿនលឿនជាងសម្លេងថ្មីមួយ។

លោក Slugin បាននិយាយថា «មានមីស៊ីល ២ គ្រាប់ដែលប្រយុទ្ធប្រឆាំងនឹងគោលដៅទាំងអស់។ មួយគឺមានលក្ខណៈស្តង់ដារ រីឯមួយផ្សេងទៀតត្រូវបានគេអភិវឌ្ឍនាថ្មីៗនេះ ហើយវាជាមីស៊ីលល្បឿនជាងសម្លេង វាអាចអភិវឌ្ឍនូវល្បឿនលឿនជាងសម្លេង ៥ដង និងច្រើនជាងនេះ»។

គ្រាប់មីស៊ីលចល័តរយៈចម្ងាយមធ្យម Pantsir ដែលសហរដ្ឋអាមេរិក និងអង្គការណាតូហៅថា មីស៊ីល SA-22 Greyhound ត្រូវបានរចនាឡើងដើម្បីកម្ទេចទាំងយន្តហោះចម្បាំង និងគ្រាប់មីស៊ីល។ មីស៊ីលនេះត្រូវបានដាក់ពង្រាយនៅក្នុងស្រុករុស្ស៊ី និងក្រៅប្រទេសរួមទាំងតំបន់មានសង្គ្រាមដូចជាស៊ីរី ដែលវាមានប្រសិទ្ធភាពខ្ពស់ណាស់ នៅពេលដែលវាភ្ជាប់ខ្លួនទៅនឹងគោលដៅក្រុមជីហាត។

លោក Slugin បាននិយាយថា បន្ថែមលើការប្រយុទ្ធទល់នឹងគ្រាប់រ៉ុក្កែត និងប្រព័ន្ធកាំភ្លើងត្បាល់ ប្រព័ន្ធមីស៊ីល Pantsir ក៏អាចការពារប្រឆាំងនឹងមីស៊ីលប្រដែត និងមីស៊ីលប៉ាឡេស្ទីក រួមទាំងមីស៊ីលល្បឿនលឿនជាងសម្លេងផងដែរ។ លោកថា Pantsir នេះមានសមត្ថភាំពអាចប្រឆាំងនឹងនាវាចម្បាំងបាន ហើយចំណុចខ្លះអាចបំពាក់ជាមួយនឹងមីស៊ីលតូច ដើម្បីប្រយុទ្ធប្រឆាំងដ្រូនខ្នាតតូចផងដែរ។

រុស្ស៊ីបានដាក់ពង្រាយអាវុធល្បឿនលឿនជាងសម្លេង ២គ្រាប់រួចមកហើយ គឺមីស៊ីលល្បឿនលឿនជាងសម្លេងបាញ់ពីអាកាស Kh-47M2 Kinzhal និងគ្រាប់មីស៊ីល Avanguard ដែលអាចធ្វើដំណើរបាននៅជុំវិញភពផែនដីនេះ ដោយមានល្បឿនលឿនជាងសម្លេងដល់ទី២៧ ដងឯណោះ។ ហើយអ្វីដែលគ្រោះថ្នាក់ខ្លាំងជាងគេទៀតនោះ រុស្ស៊ីកំពុងតែលួចបន្តអភិវឌ្ឍមីស៊ីលល្បឿនលឿនជាងសម្លេងដែលបាញ់ចេញពីសមុទ្រ 3M22 Tsirkon។ អ្នកជំនាញបានព្រមានថា ការបាញ់មីស៊ីលចេញពីសមុទ្រ ឬពីនាវាមុចទឹក គឺជាគ្រោះថ្នាក់ខ្លាំងបំផុត។ មីស៊ីលល្បឿនលឿនជាងសម្លេងទាំង៣ គឺ Kh-47M2 Kinzhal មីស៊ីល Avanguard និងមីស៊ីល 3M22 Tsirkon សុទ្ធតែអាចបំពាក់អាវុធនុយក្លេអ៊េរបានទាំងអស់។

ក្រៅពីការបំពាក់អាវុនុយក្លេអ៊ែរទៅលើមីស៊ីលល្បឿនលឿនជាងសម្លេងក៏ដូចជាមីស៊ីលប៉ាឡេស្ទីក រុស្ស៊ីដែលជាស្តេចនុយក្លេអ៊ែរមហាកំនាចក៏អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរទៅលើគ្រាប់ផ្លោងបាញ់ចេញពីកាំភ្លើងធំ កាំភ្លើងត្បាល់បានដែរ។

លោកប្រធានាធិបតីរុស្ស៊ីវ្ល៉ា ឌីមៀរពូទីនបាននិយាយថា ការពង្រឹងកម្លាំងមីស៊ីលរបស់ខ្លួនបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លាំងចម្ងាយមធ្យមពីសំណាក់លោកត្រាំ។ ដោយឡែក បើតាមលោកត្រាំ ការដកខ្លួនសហរដ្ឋអាមេរិកគឺដោយសារតែរុស្ស៊ីជាអ្នករំលោភលើសន្ធិសញ្ញានេះ ដោយមានផ្ទុកមីស៊ីលហួសកម្រិត៕

from: https://tnaot.com/km/m/detail/article/9067696