Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តាមច្បាប់សង្ខារមិនបែងចែកសត្វលោកទេ

បើនិយាយអំពីសេចក្តីស្លាប់ មិនមែនអ្នកដែលស្លាប់បាត់បង់ជីវិតទៅកាន់បរលោកនាយនោះសុទ្ធតែជាអ្នកក្រីក្រ ទុរគតជន ឬអ្នកអត់អាហារបរិភោគទេ អ្នកមានទ្រព្យស្តុកស្តម្ភ អ្នកមានបុណ្យស័ក្តិខ្ពង់ខ្ពស់ រហូតដល់ស្តេចផែនដីក៏ស្លាប់ដែរ គឺស្លាប់ទាំងអស់គ្មានសល់អ្វីឡើយ វាជារឿងយុត្តិធម៌ណាស់សម្រាប់សត្វលោកទូទៅមានលក្ខណៈស្មើៗគ្នា គឺច្បាប់សង្ខារមិនបានបែងចែកជីវិតសត្វលោកដោយហេតុណាមួយឡើយ ។

ជីវិតយើងនេះត្រូវសេចក្តីទុក្ខចោមរោមគ្របសង្កត់ជិះជាន់សង្កត់សង្កិនគ្រប់ពេលវេលា ឥតមានទំនេរស្រាកស្រាន្តសោះឡើយ ទីបំផុតគឺសេចក្តីស្លាប់នេះឯងចូលមកផ្តាច់ផ្តិលអាយុជីវិត អ្នកធ្វើល្អបាននៅកន្លែងដែលល្អ ឯអ្នកប្រព្រឹត្តអាក្រក់នឹងកើតនៅកន្លែងក្តៅក្រហាយ នេះជារឿងពិតនៃច្បាប់សង្ខារ ។

ហេតុនេះដើម្បីបានរួចផុតអំពីការញុំាញីដោយសេចក្តីទុក្ខទាំងអស់នោះ មានតែព្រះនិព្វានតែមួយគត់ទើបរំលត់ក្តីវិបត្តិទាំងពួងទាំងឡាយបាន ហើយដើម្បីបានទៅដល់ទីបរមសុខ សាធុជនគប្បីបណ្តុះសេចក្តីល្អ បំពេញបុណ្យកុសលឱ្យបានញឹកៗញយៗបានជាឧបនិស្ស័យនៃព្រះនិព្វាន ។ (ដោយសាន សារិន)

from: https://tnaot.com/km/m/detail/article/8760027