Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កំហឹងជាប្រភពនាំចង្រៃដល់គុណធម៌

មនុស្សគ្រប់រូបតែងមានអារម្មណ៍ខឹងសម្បានៅក្នុងចិត្ត គ្រាន់តែកម្រិតនៃកំហឹងនោះតិចច្រើនមានខុសគ្នាទៅតាមកម្រិតនៃភាពចេះដឹង និងការចេះខន្តី ឬក្តីសន្តោស ។

កំហឹងគឺជាអារម្មណ៍ឆេះក្តៅ ពុះកញ្ជ្រោលឡើងនៅក្នុងក្បាលរបស់បុគ្គលណាម្នាក់នៅពេលស្ថានភាពមួយមិនកើតឡើងទៅតាមការរំពឹងទុក ឬមនុស្សម្នាក់បង្កបញ្ហាឬក៏មិនធ្វើការងារឲ្យសមនឹងចិត្តចង់បានរបស់បុគ្គលជាមេដឹកនាំណាមួយ ខណៈនេះបើអ្នកគ្រប់គ្រងដែលមានចិត្តខន្តី និងយល់ពីស្ថានការណ៍ ព្រមទាំងទុក្ខលំបាករបស់ជនក្រោមបង្គាប់ដទៃ ក៏ចេះបន្ធូរអារម្មណ៍ខឹងបានឆាប់ និងមិនជះកំហឹងទៅលើកូនចៅទេ ។

ប៉ុន្តែបើប៉ះចំប្រធានគ្មានធម៌ខន្តីវិញ គឺគេមិនបានស្វែងយល់អំពីស្ថានការណ៍របស់ជនដទៃឡើយ ខណៈនោះគេរក្សាភ្លើងកំហឹងឲ្យឆេះងំនៅក្នុងក្បាលរបស់ខ្លួន រួចហើយក៏ជះកំហឹងនោះទៅលើជនណាម្នាក់ឱ្យដល់នៅក្តីវិបត្តិជាក់ជាមិនខាន ។

បុគ្គលប្រភេទនេះគ្មានអ្នកណាមួយចង់នៅក្បែរមនុស្សដែលមិនចេះទប់កំហឹងនោះឡើយ ខ្លាចក្រែងកំហឹងរបស់បុគ្គលនោះនឹងឆ្លងដល់ខ្លួន ។ កំហឹងដែលមិនមានការទប់ស្កាត់ត្រឹមត្រូវគឺជាប្រភពនាំចង្រៃដល់សីលធម៌ សុជីវធម៌ សង្គមធម៌ និងខូចគុណធម៌ ។

from: https://tnaot.com/km/m/detail/article/8759869