Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ព្រោះខឹងកូននិងប្អូនរពិសពេកយកម្ជុល ចាក់បាតជើងរងរបួសសុះសាច់

កំពង់ឆ្នាំង៖ស្ត្រីម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ករណីប្រើអំពើហិង្សាក្នុងគ្រួសារដោយបានយកម្ជុលចាក់បាតជើងកូនខ្លួនឯងនិងប្អូន បណ្ដាលឲ្យរបួសមុតបាតជើងទាំងសងខាងហូរឈាមរហាមកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១០ខែសីហា ឆ្នាំ២០២០នៅចំណុចផ្ទះជួល ភូមិទួលក្រឡាញ់សង្កាត់/ក្រុងកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីជាម្តាយដែលធ្វើទារុណកម្មលើកូននិងប្អូនមាន ឈ្មោះស៊ន គន្ធា អាយុ៣០ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ រីឯជនរងគ្រោះដែលជាកុមារា កុមារីទាំងពីរនាក់ដែលត្រូវជាកូនបង្កើតនិងត្រូវជាប្អូនមានឈ្មោះ ១- ស៊ន ធារ៉ា ភេទប្រុសអាយុ១០ឆ្នាំ(ត្រូវជាកូនជនសង្ស័យ)២- ស៊ន ស្រីពៅ ភេទស្រីអាយុ០៨ឆ្នាំត្រូវជាប្អូនជនរងគ្រោះ។កុមារទាំងពីរនាក់បានរងរបួសដោយម្តាយនិងបងស្រីយកម្ជុលចាក់បាតជើងទាំងសងខាងរបួសស្ទើរសុះសាច់ ព្រោះខឹងកុមារទាំងពីររពិសនិយាយមិនស្តាប់។

បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានឃាត់ខ្លួនបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងដើម្បីកសាងសំណុំរឿងតាមនិតិវិធី ច្បាប់ចំណែកកុមាររងគ្រោះទាំង២នាក់ត្រូវក្រុមគ្រួសារយកទៅរុំរបួសនៅមន្ទីរពេទ្យ៕ដោយ ផេង ភាព

from: https://tnaot.com/km/m/detail/article/9577936