Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​លោក​ទេព រិ​ន​ដា​រ៉ូ ដឹក​ដៃ​អ្នក​នាង​ស្វែង សុជាតា​ ទៅធ្វើ​រឿង​​មួយ​

រាជធានី​ភ្នំពេញ​៖ ស្ងាត់​ៗ ស្រាប់តែ​បែកធ្លាយ​តារាសម្តែង​ប្រុស​ចាស់វស្សា​ និង​រក្សា​បាន​ប្រជាប្រិយភាព និង​ជា​សំណព្វចិត្ត​របស់​អ្នកគាំទ្រ​ទាំង​ចាស់ និង​ក្មេង​នោះ លោក ទេពរិ​ន​ដា​រ៉ូ បាន​ធ្វើ​អោយ​អ្នកគាំទ្រ​រំភើប​ចិត្តជា​ខ្លាំង ក្រោយ​ពី​រូប​លោក​បាន​ដឹក​ដៃ​តារា​សម្តែង​​ស្រី​ចាស់វស្សា​ដូច​គ្នា នាង ស្វែង សុជាតា នាំ​គ្នា​ទៅ​ធ្វើ​រឿង​មួយ​រួម​គ្នា ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នាំ​គ្នា​ពោល​សរសើរ​ថា​ពិតជា​សាក​សម​ណាស់ ដែល​អ្នក​ទាំង​ពីរ​ធ្វើ​រឿង​នេះ​រួម​គ្នា ។

កាលពី​ថ្ងៃ​ទី១០ ​សីហា ឆ្នាំ២០២០ ​ តារា​សម្តែង​ប្រុស​ស្រី ដែល​ពេញ​ទៅ​ដោយ​ទេព​កោសល្យ​ខ្ពស់ និង​មាន​សមត្ថភាព​សម្តែង​គ្រប់​ប្រភេទ​ច​រិ​ក​តួអង្គ បាន​ដឹក​ដៃ​គ្នា​ធ្វើ​ជា​គណៈកម្មការ (Coach) នៅ​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ជ្រើសរើស​តារា​សម្តែង​តាម​រយៈ​ការ​ថត​វី​ដេ​អូ ។ នេះ​បើ​យាង​តាម​ការ​បង្ហោះ​របស់​លោក​ទេព រិ​ន​ដា​រ៉ូ តាម​រយៈ​បណ្តាញ​សង្គម​​ហ្វេ​ស​ប៊ុ​ក​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​លើក​ទី​១​ហើយ សម្រាប់​តារា​សម្តែង​ឆ្នើម​ទាំង​២ដួង ដែល​បាន​ក្លាយជា​គណៈកម្មការ​ផ្តល់​ពិន្ទុ ក្នុង​ការ​ជ្រើសរើស​តារា​សម្តែង​វ័យក្មេង​នា​ពេល​បច្ចុប្បន្ន ហើយ​ក៏​ជា​អ្វីមួយ​ដែល​អ្នកគាំទ្រ​រង់ចាំ​មើល ពី​ស្នាដៃ​របស់​អ្នក​ទាំង​២​នៅ​ក្នុង​កម្មវិធី​មួយ​នេះ​ផង​ដែរ​៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9577871