គ្រឿងក្នុងជ្រូកជាច្រើនគីឡូ ត្រូវបានអាជ្ញាធរធ្វើការដកហូតពីរថយន្តមួយគ្រឿង១គ្រឿងម៉ាក Sienna ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA- 5077 ខណៈពិនិត្យឃើញខូចគុណភាព និងគ្មានច្បាប់អនុញ្ញាតឱ្យធ្វើអាជីវកម្ម។
កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះបង្ក្រាប និងធ្វើការឃាត់ខ្កួនបុរសម្នាក់ និង រថយន្តចំនួន ដឹកគ្រឿងក្នុងសត្វជ្រូក ដែលគ្មានលិខិតអនុញ្ញាត ដើម្បីធ្វើការសួរនាំ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២និង២៧នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៩ សីហា ស្ថិតនៅចំណុចរង្វង់មូលក្បាលស្ពានថ្ម ក្បែរព្រះរាជដំណាក់ ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។
សមត្ថកិច្ច បានឆែកឆេររកឃើញវត្ថុតាង គ្រឿងក្នុងជ្រូកខូចគុណភាពចំនួន ៤កេសស្នោ ស្មើនឹង ១៣៦គីឡូក្រាម។ ក្នុងនោះរួមមាន៖ត្រចៀកជ្រូកចំនួន១កេស ស្មើនឹង ៣៤គីឡូក្រាម ពោះជ្រូកចំនួន ២កេស ស្មើនឹង ៦៨គីឡូក្រាម អណ្តាតជ្រូកចំនួន១កេស ស្មើនឹង ៣៤គីឡូក្រាម៕ ដោយ៖ ត្នោត