ក្រុមអង្គការសិទ្ធិសត្វនៃប្រទេសថៃ (WDT) បានព្រមាននៅថ្ងៃនេះថា នឹងកាត់ទោសជនណាដែលបានចាប់សត្វមាន់និងចម្អិននៅក្នុងរណ្តៅ បន្ទាប់ពីមានអ្នកបង្ហោះរូបម្ហូបនោះហើយវាបានរាលដាលពេញអ៊ីនធឺណិត។
ឆានែលយូធូបឈ្មោះ Mom Tanad Dak” បានចាប់ផ្តើមបង្ហាញ“ រូបមន្តប្លែកៗ” នៃការធ្វើម្ហូប។ ក្នុងនោះគេបានកប់សត្វមាន់ទាំងរស់ដោយបន្សល់ទុកតែក្បាលនៅលើដីប៉ុណ្ណោះ។ បន្ទាប់មកគេដាក់ទឹកដូងឱ្យមាន់នោះផឹករយៈពេលពីរសប្តាហ៍ មុនពេលគេយកវាចេញដើម្បីបង្ហាញថាមាន់នោះអស់រោមនៅស្លាបខាងឆ្វេង។ ក្រោយមកទៀតគេសម្លាប់និងដុតវាឱ្យមានរសជាតិឆ្ងាញ់ ដោយអ្នកធ្វើវីដេអូបានបង្ហាញថា វាមានរសជាតិឆ្ងាញ់ដូចសាច់មាន់លាយទឹកដូងខ្ទិះពីធម្មជាតិ ព្រោះក្នុងខ្លួនមាន់នោះសុទ្ធតែទឹកដូង។ អ្នកខមិនបានបង្ហោះសាររបស់ខ្លួនយ៉ាងច្រើននៅខាងក្រោមវីដេអូនោះថា «វាគួរឱ្យខ្ពើមណាស់» ។ ម្ចាស់ឆានែលយូធូបនោះបានសម្រេចចិត្តលុបវីដេអូចោល ហើយបានសុំអភ័យទោសសម្រាប់ការណែនាំទស្សនិកជននូវវិធីចម្អិនដ៏ឃោរឃៅ។
រូបតំណាង
WDT បាននិយាយថា ការបង្ហោះឃ្លីបចុងក្រោយនេះគឺជាករណីជាក់ស្តែងនៃការរំលោភបំពានសត្វនិងការធ្វើទារុណកម្មសត្វមុនពេលបរិភោគ គឺខុសច្បាប់នៅក្រោមនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ។ ក្រោមការការពារនិងសុខុមាលភាពនៃច្បាប់សត្វ(រួមទាំងសត្វពាហនៈ) ព.ស. ២៥៥៧ (គ.ស.២០១៤) ការធ្វើទារុណកម្មសត្វពាហនៈអាចត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ពីរឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤០ ០០០បាត៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ nation thailand