ស្វាយរៀង៖លេងទូរស័ព្ទបណ្ដើរសាកថ្មបណ្ដើរបណ្ដាលអោយឆ្លងភ្លើងឆក់ ស្ត្រីចំណាស់ម្នាក់ស្លាប់និង៣នាក់ទៀតរងរបួសត្រូវក្រុមគ្រួសារដឹកមកសង្គ្រោះទៅកាន់មន្ទីពេទ្យបន្ទាប់នៅពេលក្មេងស្រី២នាក់បានយករឡូខ្សែភ្លើងដែលដាច់រលាត់ចេញសរសៃស្រាតមកសាកទូរស័ព្ទ។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី១០ខែសីហាឆ្នាំ២០២០ស្ថិតក្នុងភូមិមេលោងសង្កាត់ចេកក្រុងស្វាយរៀង។យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថាស្ត្រីដែលស្លាប់មាន ឈ្មោះ យស់ ទូចអាយុ៦៥ឆ្នាំមុខរបរកសិកររស់ក្នុងភូមិសង្កាត់ខាងលើ។មុខរបរកសិករចំណែកក្មេងស្រីដែលរងរបួសមានឈ្មោះអ៊ាមសុម៉ាឡែនអាយុ១៥ឆ្នាំមុខរបរសិស្សនិងឈ្មោះ ទ្រីសុវណ្ណបុប្ផារ អាយុ៩ឆ្នាំមុខរបរសិស្ស ស្ត្រីចំណាស់ដែលរងរបួសត្រូវជាម្ចាស់ផ្ទះមានឈ្មោះ ចាន់ សេរី អាយុ ៦៦ ឆ្នាំ រស់ក្នុងភូមិសង្កាត់ខាងលើ។
បើតាមអ្នកភូមិបានឲ្យដឹងថាមុនកើតហេតុក្មេងស្រីទាំង២នាក់បានលេងទូរស័ព្ទហើយក៏បានអូសយករឡូខ្សែភ្លើងដែលមានដាច់រលាត់ចេញសរសៃស្រោមហើយមិនបានចាប់អារម្មណ៏យកមកដាក់សាកថ្មជិតខ្លួន ស្រាប់តែឆ្លងចរន្តភ្លើងបណ្ដាលឲ្យឆក់ភា្លមនោះយាយឃើញបែបនោះយាយក៏រត់ចូលជួយបណ្ដាលឲ្យឆក់បន្តបន្ទាប់គ្នាបង្កការភ្ញាក់ផ្អើលដល់បងប្អូនក្រុមគ្រួសារនិងអ្នកភូមិប្រញាប់រត់បិទបារ៉ែតភ្លើងនិងជួយសង្គ្រោះលើកដាក់កប់ភក់និងដឹកមកកាន់មន្ទីពេទ្យប៉ុន្តែអកុសលដោយស្ត្រីឈ្មោះយស់ទូចមានសភាពធ្ងន់ក៏បានស្លាប់និង៣នាក់ត្រូវបានសង្គ្រោះទាន់ពេល។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលក្រុងជាមួយប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យមណ្ឌលសុខភាពចេកបានមកដល់និងពិនិត្យកន្លែងកើតហេតុឃើញថាសពពិតជាស្លាប់ដោយឆក់ខ្សែភ្លើងប្រាកដមែននិងប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ។ផេងភាព