Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រាសីក្នុងថ្ងៃនេះ អ្នកកើតឆ្នាំ ឆ្លូវ ម្សាញ់ មមី ចំពោះការងារ​ដែលលោកអ្នកបានសម្រេច​ចិត្តធ្វើ​នឹង​ល្អប្រសើរ​ រួមទាំង​ហុច​ជា​ផ្លែផ្កាថែមទៀតផង

តាមក្បួនហោរាសាស្ត្រ ថ្ងៃអង្គារ ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ឆ្នាំច ឆុងជាមួយរោង។

សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖

ឆ្នាំជូត

​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​ក្នុងថ្ងៃនេះ​ទាំង​ស្ត្រី​បុរស​ទទួលរង​ការនឿយហត់​ច្រើន ហើយ​ធ្វើ​អ្វី​ក៏​តែង​ជួប​បញ្ហា​ច្រើន​ត្រូវ​រែកពន់​ផង​។

ជំនួញ ៖ ​ជួប​លើ​បញ្ហា​ខ្សត់​ចំណូល​បន្តិច​តែ​យ៉ាងណា​ក៏មាន​ភាព​សុខដុម​ប្រពៃ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ និង ក្រុមមនុស្ស​តាម​ព្យាបាទ​យាយី​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ ​ប្រុស​ស្រី​មិនសូវ​ចុះសម្រុង​គ្នា​ប៉ុន្មាន​ទេ​ដោយសារតែ​ម្នាក់ៗ​ប្រកាន់​ចិត្ត​ចង់​ឈ្នះ​ចង់់​ចាញ់​គ្នា​ក្នុង​ចិត្តច្រើន​។

ឆ្នាំឆ្លូវ

​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​នៅថ្ងៃនេះ​បើ​លោកអ្នក​បានសម្រេច​ចិត្ត​អ្វីមួយ​ល្អប្រសើរ​ពីមុនមក​ឃើញថា​តែង​ផ្តល់​ផល​ល្អ​នឹង​ហុច​ជា​ផ្លែផ្កា​ឱ្យឃើញ​ទៀតផង​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​។​ក្នុង​រង្វង់​គ្រួសារ​មាន​ភាព​សុខដុម និង​កំពុង​កើត​វាលកាល​ត្រជាក់ត្រជុំ​ណាស់ដែរ​។

ជំនួញ ៖ ការងារ​រកស៊ី​ជួញដូរ​ផ្តល់​ផល​ល្អ ហើយ​ទោះ​ចង់​បណ្តាក់ទុន​រកស៊ី​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ជានិច្ច​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​។

ឆ្នាំខាល

រាសី​ស្រុតចុះ​។​

ការងារ ៖ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​មិន​ឆ្លើយតប​ផល​ត្រឡប់មកវិញ​ដូច​ជាទី​ពេញចិត្ត​នោះឡើយ​។​

ជំនួញ ៖ ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ទោះ​ផ្លូវទឹក​ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​គ្រាន់​ផ្សើម​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការធ្វើ​អ្វីមួយ​មិនអាច​លោភលន់​បានទេ​ព្រោះ​ភាព​ស៊យ​ក៏មាន​តាម​ជាប់​មិន​ទៅណា​ឆ្ងាយ​នៅឡើយ​ដែរ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​ងាយ​ទាំង​ប្រទាំង​ប្រទើស​ហើយក៏​ងាយ​កើតរឿង​រាវ​ចម្រូងចម្រាស​ផង​។

ឆ្នាំថោះ

​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​ក្នុងថ្ងៃនេះ​ការប្រកប​ការងារ​រប​ស់លោក​អ្នកមាន​ដំណើរ​រដិបរដុប​បន្តិច ហើយ​ទាល់តែ​ចេះ​មើលគេមើលឯង​ខ្លះ​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​ទៅរួច​។​ក្នុង​ពេលនេះ​ឬ​ពេលកន្លងមក​បើទោះបី​ជួប​ព្យុះភ្លៀង​ក្នុង​ដំណើរ​ជីវិត​ក្តី​លោកអ្នក​ត្រូវ​ចេះ​ឈរលើ​ជំហរ​ខ្លួនឯង ហើយ​ខិតខំ​ពុះពារ​បន្តទៅទៀត​នោះ​ពិតជា​ទទួលជោគជ័យ​វិញ​ជាក់​ជាពុំខាន​។

ជំនួញ ៖ ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើនតែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់​។​

ស្នេហា ៖ ​​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​។

ឆ្នាំរោង

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ការប្រកប​ការងារ​ឃើញថា​មានការ​រីកលូតលាស់​ទៅមុខ​សន្សឹមៗ​ប៉ុន្តែ​យ៉ាងណា​ភាព​រកាំចិត្ត​ក៏​តែង​កើតមាន​ច្រើន​ចំពោះមុខ​ផង​។​ការរស់នៅ​ជួប​នូវ​បញ្ហា​រកាំ​ចិត្តច្រើន​ហើយ​ពិសេស​ងាយ​មានទំនាស់​ជាមួយ​អ្នកដទៃ​ថែមទៀត​។​

ជំនួញ ៖ បើ​លោកអ្នក​ចង់​បើក​ធ្វើ​ជំនួញ​នៅថ្ងៃនេះ​ក៏​ប្រសើរ​ដែរ​ពីព្រោះថា​លាភ​ប្រាក់កាស​ក៏​តែង​ផ្តល់​មកវិញ​គ្រាន់​ជាទី​ទុកចិត្ត​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ភាព​ប្រចែប្រច័ណ្ឌ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​។

ឆ្នាំម្សាញ់

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ នៅថ្ងៃនេះ​បើ​មាន​កិច្ចការងារ​អ្វី​ត្រូវ​រវាសរវៃ ហើយ​ត្រូវ​ចងចាំ​ថា​ធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន​។​ការប្រកប​ការងា​រវិ​ញ​មានការ​ចម្រើន​លូតលាស់​និង​ពិសេស​បើ​ពឹងពាក់​អ្នកដទៃ​គេ​តែងមាន​ការជួយ​យ៉ាង​ពេញដៃ​ជើង​ថែមទៀត​។

ជំនួញ ៖ ផ្តល់​ផល​ល្អ​ចំពោះ​ការចរចា​ការបណ្តាក់ទុន​ឬ​ការចង់​បញ្ចេញ​ប្រាក់កាស​ក្នុងការ​ធ្វើ​អ្វីមួយ​ព្រោះ​មិន​ត្រឹម​សម​ដូច​ប្រកប​ទេ​តែ​នៅ​ឆាប់​រីកដុះដាល​ឈាន​ទៅមុខ​ទៀតផង​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​គួរសម​និង​ពេលនេះ​កំពុងផ្តល់​​ផល​ល្អ​បំផុត​សម្រាប់​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​។

ឆ្នាំមមី

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​អាច​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​ផង​។

ជំនួញ ៖ ​បើ​លោកអ្នក​ចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​តែង​ផ្តល់​ផល​កម្រៃ​ហូរ​ចូល​តក់ៗ​គ្រាន់​បំពេញ​បំពង់​និង​ចិញ្ចឹម​គ្រួសារ​ដែរ​។​ការរស់នៅ​មាន​ភាព​សុខដុម​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ផងដែរ​។​

ស្នេហា ៖ ​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ឬ​មានការ​ចូលដល់​ចាស់ទុំ​ផងដែរ​។

ឆ្នាំមមែ

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​របស់លោក​អ្នកមាន​ភាព​គាប់ប្រសើរ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ​និង​អា​ចរក​ភាពជោគជ័យ​បាន​ច្រើន​ផង​។​សម្រាប់​ការរស់នៅ​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​តែ​យ៉ាងណា​ក៏មាន​ភាព​សុខដុម​ល្អ​។

ជំនួញ ៖ បើ​ធ្លាប់តែ​ស្ងប់ស្ងាត់​ពេលនេះ​អាច​ប្រែប្រួល​មក​ល្អ​ពិសេស​បើ​បើក​របរ​រយះពេល​ខ្លីៗ​ផង​តែង​សម​ដូច​ប្រកប​ជានិច្ច​។

ស្នេហា ៖ ​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើតមាន ភាព​ប្រទាំង​ប្រ​ទើ​​ស​និង​ប្រឆាំង​គ្នាច្រើន​។

ឆ្នាំវក

​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា ហើយ​ធ្វើ​អ្វី​ឃើញថា​មាន​ភាពប្រសើរ​ជាង​ថ្ងៃ​កន្លងមក​ផង។

ជំនួញ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​រឿង​លាភ​តូចធំ​ច្រើន​បោល​ហួស​និង​ចាប់​មិនសូវ​ជាប់​ប៉ុន្មាន​ទេ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​គប្បី​ប្រយ័ត្នប្រយែង​ក្រុមមនុស្ស​យាយី​បន្តិច​។​

ស្នេហា ៖ កំលោះ​ក្រមុំ​ជួន​ល្អ​ជួន​អាក្រក់​ព្រោះតែ​ម្នាក់ៗ​មានចិត្ត​ចង់​ឈ្នះ​ចង់​ចាញ់​គ្នា​មិនតិច​ដែរនោះ​ទេ​។

​ឆ្នាំរកា

​រាសី​ស្រុតចុះ​។

ការងារ ៖ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​ធ្វើ​អ្វី​ក៏​តែង​លេច​បាតុភាព​មិនល្អ​យាយី​ច្រើនជាង​ល្អ​ផង​។

ជំនួញ ៖ ការចេញ​ធ្វើ​ជំនួញ​បើ​ឃើញថា​កំពុង​ធ្លាក់​ស្រុត​ខ្លាំង​ក្នុង​ការរក​ផល​ចំណូល​លោកអ្នក​បើ​មិនចេះ​គិតគូរ​ឱ្យ​ដិតដល់​ទេនោះ​គ្រោះ​រង្គោះរង្គើ​ប្រាក់​ទ្រព្យ​ពិតជា​កើតឡើង​ពុំខាន​នា​ថ្ងៃ​ខាងមុខ​។

ស្នេហា ៖ ​កំលោះ​ក្រមុំ​ចូរ​កុំ​គប្បី​មានការ​ផ្លែផ្កា​ដោយ​សម្តី​វាយប្រហារ​ឱ្យ​គ្នា​ឡើយ​ព្រោះ​វា​ជា​ទម្លាប់​អាក្រក់​មានតែ​ការកើត​ជម្លោះ​វិវាទ​ឥតឈប់ឈរ​ហើយ​អាច​នឹង​ឈានដល់​ការបែកបាក់​ថែមទៀត ។

​ឆ្នាំច

​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​​នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន ម្ល៉ោះហើយ​បើទោះបី​ធ្វើ​អ្វីមួយ​ក៏ដោយ​ត្រូវ​ប្រយ័ត្នប្រយែង​ហើយ​មិនត្រូវ​ជឿ​ពាក្យអុជអាល​អ្នកដទៃ​ដែរ​បើ​ពុំ​នោះទេ​រឿង​ខ្លះ​តូចតាច​សោះ​អាច​រីក​ក្លាយ​ជាធំ​ជាក់​ជាពុំខាន​។

ជំនួញ ៖ ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​មុត​របស់​ស្រួច​។​

ស្នេហា ៖ ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើតរឿង​ពី​តូច​ទៅ​ធំ​ឈានដល់​ការបែកបាក់​។

ឆ្នាំកុរ

រាសី​ស្រុតចុះ​។

ការងារ ៖ ​នៅថ្ងៃនេះ​លោកអ្នក​តែង​ជួប​នូវ​បញ្ហាលំបាក​ច្រើន​ហើយ​ពិសេស​ងាយ​ត្រូវគេ​ស្តីបន្ទោស​ថែមទៀត​។

ជំនួញ ៖ មានការ​រកាំចិត្ត​ព្រោះតែ​ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ហើយ​ទោះ​ខិតខំ​ប៉ុនណា​ក៏បាន​ត្រឹម​មួយ​ទប់ទល់​ដែរ​។​ការរស់នៅ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​មាន​បញ្ហា​យាយី​ច្រើន​។​

ស្នេហា ៖ ​ប្រុស​ស្រី​មាន​ការប្រទាំងប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​៕ ប្រភព៖ Cen

from: https://tnaot.com/km/m/detail/article/9577505