ចាញ់ Man Utd ក៏ពិតមែន តែអ្នកចាំទីរបស់ Copenhagen ធើ្វបានកំណត់ត្រាដ៏ពិសេសមួយក្នុងប្រវត្ដិសាស្រ្ដ UEL
អ្នកចាំទីរបស់ក្រុម Copenhagen គឺកីឡាករ Karl-Johan Johnsson បានសង្គ្រោះបាល់រហូតដល់ទៅ ១៣ដង ទល់នឹងក្រុមបិសាចក្រហម Manchester United ដែលជាកំណត់ត្រាសង្គ្រោះបាល់ច្រើនបំផុតក្នុងមួយការប្រកួត Europa League គិតចាប់តាំងពីរដូវកាល ២០១៦-២០១៧។
អ្នកចាំទីរបស់ក្រុមមកពីប្រទេសដាណឺម៉ាកនេះ បានបង្កើតនូវទម្រង់លេងដ៏អស្ចារ្យ ដោយបានសង្រ្គោះបាល់ជាច្រើនពីការស៊ុតរបស់ក្រុមយក្សរបស់អង់គ្លេស ខណៈ Van Persie ដែលសព្វថៃ្ងជាអ្នកវិភាគបាល់ឲ្យទូរទស្សន៍ BT Sports ក៏សរសើរមិនដាច់ពីមាត់ពីរូបគេផងដែរ។
យ៉ាងណាក្ដី Man Utd បានយកឈ្នះក្រុម FC Koebenhavn ដោយលទ្ធផល ១-០ ស៊ុតបញ្ចូលទីដោយការពិន័យបាល់ប៉េណាល់ទីរបស់ខែ្សបម្រើឆ្នើម Burno Fernandes នៅនាទីទី៩៥ ក្នុងម៉ោងបន្ថែម១៥នាទី២ដង ក្រោយប្រកួតចប់ ៩០នាទី លទ្ធផលបានត្រឹម ០-០៕
ប្រភព៖ Squawka