Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មហាសេដ្ឋី​ស្ទើរតែ​ទាំងអស់​ដែល​សន្យា​ថា នឹង​បរិច្ចាគ​ទ្រព្យសម្បត្តិ កំពុង​ជួប​បញ្ហា​ធំ​មួយ !

The Giving Pledge គឺជា​ការ​សន្យា​ដែល​បាន​បង្កើត​ឡើង​កាលពី ១០​ឆ្នាំ​មុន​ដើម្បី​ឲ្យ​មហាសេដ្ឋី​ចូលរួម​សន្យា​ថា នឹង​បរិច្ចាគ​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ​របស់​ពួក​គេ​ទៅ​សប្បុរសធម៌ ។ ខណៈ​ដែល​មហាសេដ្ឋី​មួយ​ចំនួន​កំពុង​តែ​ព្យាយាម​គោរព​តាម​ការ​សន្យា​របស់​ខ្លួន មហាសេដ្ឋី​ជា​ច្រើន​ទៀត​កំពុង​តែ​ជួប​ការ​លំបាក​ព្រោះ​ទ្រព្យសម្បត្តិ​របស់​ពួក​គេ​កំពុង​លូតលាស់​លឿន​ពេក ។

អ្នក​ដែល​ចូលរួម​មាន​ដូច​ជា​លោក​មហាសេដ្ឋី វ៉ា​រេ​ន បា​ហ្វេ​ត (Warren Buffett) របស់ Berkshire Hathaway លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) របស់ Microsoft លោក អ៊ី​ឡុ​ន ម៉ាស (Elon Musk) របស់ Tesla និង​លោក រី​ដ ហាស​ធី​ង (Reed Hastings) របស់ Netflix ជាដើម ។ យោង​ទៅ​តាម​របាយការណ៍​របស់​វិទ្យាស្ថាន Institute for Policy Studies បាន​ឲ្យ​ដឹង​ថា មហាសេដ្ឋី​ចំនួន ៦២​រូប​ក្នុង​សហរដ្ឋអាមេរិក​ដែល​បាន​ចូលរួម​ក្នុង​ការ​សន្យា​ខាងលើ​មានទ្រព្យ​សម្បត្តិ​ប្រមាណ​៣៧៦​ប៊ី​លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១០ ហើយ​វា​បាន​កើនឡើង​ដល់​ទៅ ៩៥% មក​ស្មើ ៧៣៤​ប៊ី​លាន​ដុល្លារ​នៅ​ថ្ងៃ​ទី ១៨​ខែកក្កដា​ឆ្នាំ ២០២០ នេះ ។ របាយការណ៍​នេះ​បាន​បន្ថែម​ថា ប្រសិនបើ​អ្នកចូលរួម​ចង់​គោរព​តាម​ការ​សន្យា​របស់​ខ្លួន ពួក​គេ​ត្រូវ​តែ​បង្កើន​ការ​បរិច្ចាគ​យ៉ាង​ខ្លាំង​ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​កំណើន​ទ្រព្យសម្បត្តិ​របស់​ខ្លួន ។

ជាមួយ​គ្នា​នេះ​ដែរ អ្នកចូលរួម​មួយ​ចំនួន​ប្រៀប​ដូច​ជា​បរិច្ចាគ​លុយ​យឺត​ជាង​ការ​ដែល​អ្នក​រិះគន់​ចង់​មើលឃើញ​ព្រោះ​ការ​ចំណាយ​លុយ​លើ​អំពើ​ល្អ​គឺ​មិន​ងាយស្រួល​ទេ ។ វា​ប្រៀប​បានជា​ការងារ​ដែល​ល្អ​ជាងគេ​លើ​លោក ប៉ុន្តែ​វា​ជា​ការងារ​ដែល​ស្មុគស្មាញ​ណាស់ ។

លើស​ពី​នេះ​ទៅ​ទៀត អ្នក​បរិច្ចាគ​ភាគច្រើន​គិត​ថា​ខ្លួន​មាន​ទំនួល​ខុស​ត្រូវ​លើ​ភាព​ជោគជ័យ​ដែល​បង្ក​ឡើង​ដោយ​លុយ​របស់​ពួក​គេ​ផង​ដែរ ។ ដោយហេតុ​ដូចនេះ​ទើប​គ្រួសារ​អ្នកមាន​ជា​ច្រើន​បាន​ព្យាយាម​បរិច្ចាគ​ដោយ​មិន​បញ្ចេញ​ឈ្មោះ ។

អ្នក​រិះគន់​ជា​ច្រើន​ដែល​រួម​មាន​វិទ្យាស្ថាន​ស្រាវជ្រាវ​ខាងលើ​ដែរ​បាន​អះអាង​ថា អ្នកចូលរួម Giving Pledge បាន​បរិច្ចាគ​លុយ​ទៅ​មូលនិធិ​ផ្ទាល់ខ្លួន ឬ​ទៅ​មូលនិធិ​ផ្សេង​ៗ​ទៀត​ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​ទទួល​បានការ​អនុគ្រោះ​ពន្ធ​ពី​រដ្ឋាភិបាល ប៉ុន្តែ​លុយ​ទាំងនោះ​ប្រហែលជា​មិន​អាច​ត្រូវ​បាន​ប្រើ​សម្រាប់​មនុស្ស​ដែល​កំពុង​ត្រូវការ​ទេ ។ ក្រៅពី​នេះ​ហើយ លុយ​ភាគច្រើន​ត្រូវ​បាន​បរិច្ចាគ​ទៅ​ផ្នែក​អប់រំ និង​សុខាភិបាល​ដែល​មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ច្រើន​ឡើយ ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9577321