Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បរាជ័យ​នឹង​ការ​ចិញ្ចឹមសត្វ​មាន់ ងាក​មក​ចាប់​យក​ការ​ចិញ្ចឹម​បង្កង​ទឹកសាប​វិញ​ត្រូវប៉ាន់

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​មាន​ភាព​មិនសូវ​កាក់កប​ពី​ការ​ចិញ្ចឹម​មាន់ បាន​ធ្វើ​ឱ្យ​កសិករ​ម្នាក់​បាន​សម្រេចចិត្ត​ផ្លាស់​ប្តូរ​មុខរបរ​របស់​ខ្លួន​មក​ចាប់​យក​ការ​ចិញ្ចឹម​បង្កង​ទឹកសាប​វិញ​ម្តង ហើយ​ឥឡូវនេះ​លោកពូ​បាន​ចិញ្ចឹម​អស់​រយៈពេល ២​ខែ ១០​ថ្ងៃ​ហើយ ដែល​បាន​ដាក់​ទុន​ប្រមាណ​ជា ៣៥ លាន​រៀល ដើម្បី​ទិញ​កូន​បង្កង ៧០ ០០០​កូន ដោយ​កូន​បង្កង​មួយ​តម្លៃ ៥០០​រៀល​។

លោកពូ ជា អឿ​ន មាន​ទីលំនៅ​ក្នុងភូមិ​ត្រាំរនាប ឃុំ​អង្គ​ពពេល ក្នុងស្រុក​គងពិសី ក្នុង​ខេត្តកំពុងស្ពឺ សាកល្បង​ចិញ្ចឹម​បង្កង​ទឹកសាប ឬ​បង្កង​ដៃ​វែង ជា​លក្ខណ​ធម្មជាតិ បច្ចុប្បន្ន​មាន​ស្រះ​ចិញ្ចឹម​ធំ​ៗ ៣ កំពុង​ដំណើរការ​ចិញ្ចឹម​តែ ២​ស្រះ ដោយ​ដាក់​កូនចិញ្ចឹម​ចំនួន នៅ​មិន​ទាន់​បាន​ប្រមូល​ផល​នៅឡើយ​ទេ​។ មាន​អាយុ ៥៨ ឆ្នាំ​ហើយ លោកពូ អឿ​ន បាន​និយាយ​ថា «​ហេតុផល​ដែល​លោកពូ​ប្តូ​រអា​ជី​កម្មនេះ ក៏​ព្រោះ​ពី​មុន​ខ្ញុំ​មាន​ស​កិ​ដ្ឋា​ន​ចិញ្ចឹម​មាន់ ប៉ុន្តែ​មើលទៅ​មិនជា​សូវ​កាក់កប​ដូច​មុន ដូចនេះ​ខ្ញុំ​បាន​សម្រេច​ចិត្តនឹង​ព្យាយាម​សាកល្បង​ចិញ្ចឹម​បង្កង​ទឹកសាប​នេះ​ម្តង​។

លោកពូ បាន​បន្ត​ថា «​ការ​ចិញ្ចឹម​នេះ ត្រូវ​ប្រើ​រយៈពេល ៧​ទៅ ៨​ខែ ដើម្បី​គ្រប់​អាយុ​សម្រាប់​លក់ ដូចនេះ រយៈពេល​ប៉ុន្មាន​ខែ​មកនេះ ខ្ញុំ​មិន​បាន​ជួប​បញ្ហា​ដូច​ជា​ងាប់​កូន​ទាំងនោះ​ទេ​»​។ លោកពូ​សង្ឃឹមថា នឹង​ទទួល​បាន​ចំណូល​ល្អ ដោយសារ​ជា​បង្កង​ទឹកសាប​មាន​ទីផ្សារ​ល្អ និង​ជា​ពិសេស​ការ​ចិញ្ចឹម​បែប​ធម្មជាតិ ។ ប្រសិនបើ​ការ​ប្រមូល​ផល និង​ការ​លក់​ចេញ​មក​ដល់ លោកពូ​អាច​លក់​ក្នុង​តម្លៃ ៣០ ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​គីឡូ​ក្រាម​។

លោកពូ​បាន​បន្ថែម​ថា «​ខ្ញុំ​សង្ឃឹមថានឹង​មាន​ទីផ្សារ​ច្រើន និង​មាន​ប្រជាជន​គាំទ្រ​ច្រើន ពីព្រោះ​បង្កង​នេះ​ជា​ពូជ​នៅ​ក្នុងស្រុក​យើង ប៉ុន្តែ​វា​មាន​ទំហំ​មិន​ចាញ់​បង្កង​បរទេស​ដែរ​។ បង្កង​នេះ បើ​ធំ​អស់ ១​អាច​មាន​ទំងន់ ២​ខាំ​ឡើង​ទៅ​»​។ ខ្ញុំ​បាន​ទៅ​រៀន​បទ​ពិសោធន៍​ពី​អ្នក បើក​កសិដ្ឋាន​ធំ​តែ​ម្តង​ក្នុង​ខេត្តតាកែវ ហើយ​បន្ទាប់​មក​ខ្ញុំ​បាន​យក​មក​សាកល្បង ឃើញ​ថា​អាច​ទៅ​រួច​។ ក្នុង​ខេត្តកំពង់ស្ពឺ​នេះ លោកពូ​ជា​មនុស្ស​ដំបូង​ដែល​បាន​សាកល្បង​ចិញ្ចឹម​បង្កង​ទឹកសាប​នេះ​។ ហើយ​លោកពូ​កំពង់​នឹង​មាន​គំរោង ដើម្បី​បន្ថែម​អាជីវកម្ម​នេះ ដោយ​នឹង​មាន​កន្លែង​បង្កាត់​ពូជ​បង្កង​ទឹកសាប​នេះ​ផង​ដែរ ប្រសិនជា​លោកពូ​អាច​ខ្ជី​លុយ​ពី​ធានា​គារ​បាន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក​មន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចុះ​ពិនិត្យ ដល់ទី​កន្លែង​លោកពូ និង​បាន​គាំទ្រ ផ្តល់​កំលាំងចិត្ត​លោកពូ​បន្ថែម​ទៀត ដើម្បី​ភាព ជោគជ័យ​នា​ពេល​អនាគត ជា​អ្នក​ផ្គត់ផ្គង់​បង្កង​ទឹកសាប​ម្នាក់ និង​ជា​អ្នក​ផ្សព្វផ្សាយ​បច្ចេកទេស​ចិញ្ចឹម​បង្កង​ទឹកសាប​មួយ​រូប​ផង​ដែរ​៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9577279