Manchester United អាចរក្សា Clean Sheet បានរហូតដល់ទៅ ៧៣% ក្នុងការប្រកួត Europa League ក្រោមការដឹកនាំ របស់លោក Ole Gunnar Solskjare (៨/១១ប្រកួត) ដែលជាចំនួនខ្ពស់ជាងគេក្នុងចំណោមគ្រូបង្វឹកដែលដឹកនាំ ១០ប្រកួត+ ក្នុងពានរង្វាន់នេះ។
Man Utd បានយកឈ្នះក្រុម FC Koebenhavn ដោយលទ្ធផល ១-០ ស៊ុតបញ្ចូលទីដោយការពិន័យបាល់ប៉េណាល់ទីរបស់ខែ្សបម្រើឆ្នើម Burno Fernandes នៅនាទីទី៩៥ ក្នុងម៉ោងបន្ថែម១៥នាទី២ដង ក្រោយប្រកួតចប់ ៩០នាទី លទ្ធផលបានត្រឹម ០-០។
Man Utd នឹងត្រូវឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Europa League នេះ ដោយត្រូវប៉ះ Wolves ឬ Sevilla នៅថៃ្ងអាទិត្យ ចូលថៃ្ងចន្ទ ទី១៧ សប្ដាហ៍ក្រោយ វេលាម៉ោង ២រំលងអាធ្រាត៕
ប្រភព៖ Dailymail