Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រុង Pattaya ​គ្រោងបើកមជ្ឈមណ្ឌលសិក្សាកញ្ឆានិង​ក្រចៅ​ក្នុងវិស័យវេជ្ជសាស្រ្ត​

លោក​ Marut Jirasetsiri អគ្គនាយកនៃនាយកដ្ឋានឱសថបុរាណ​ថៃ ជាមួយលោក Kampon Tansacha អគ្គនាយកនៃឧទ្យាន Nong Nooch Tropical ព្រមទាំងលោក Rawat Aree-Rob ​ជំនួយការរដ្ឋមន្រ្តីក្រសួង​សុខាភិបាលសាធារណៈ បានចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការសម្រាប់ការស្រាវជ្រាវនិងការអភិវឌ្ឍ​ កញ្ឆា និងក្រចៅ ​ក្នុងវិស័យវេជ្ជសាស្រ្តនៅក្នុងសួន Nong Nooch Tropical ​ទីក្រុង Pattaya កាលពីថ្ងៃសៅរ៍ទី ៨ ខែសីហា។

គម្រោងនេះត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរបស់​ឧទ្យានត្រូពិច Nong Nooch ​ ​និងនាយកដ្ឋានឱសថបុរាណថៃ មានគោលបំណងសិក្សានិងអភិវឌ្ឍការប្រើប្រាស់កញ្ឆានិង​ក្រចៅសម្រាប់​​វិស័យវេជ្ជសាស្រ្ត និងអនុញ្ញាតឱ្យអ្នកជំនាញវេជ្ជសាស្ត្រ ប្រជាពលរដ្ឋ និងអ្នកទេសចរទាំងអស់ ទស្សនា​ការតាំងពិព័រណ៌នេះ។ អគ្គនាយកឧទ្យានត្រូពិច Nong Nooch លោក Kampon Tansacha បានប្រាប់សារព័ត៌មាន Associated Press ថា «ប្រភេទកញ្ឆាក្នុងនិងក្រៅស្រុកជាច្រើនប្រភេទនឹងត្រូវ​យកមកដាំ និងពិសោធន៍ជាវត្ថុធាតុដើមដើម្បីផលិតរូបមន្តវេជ្ជសាស្រ្តបុរាណរបស់ថៃ ហើយឧទ្យានត្រូពិច Nong Nooch ​នឹងក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវនៃគំម្រោងនេះ។ វានឹងក្លាយជាមជ្ឈមណ្ឌលសិក្សាដើម្បីផលិតរូបមន្តវេជ្ជសាស្រ្តបែបបុរាណដែលអាច​ចាត់ទុកបានថាជាសមិទ្ធិផលជោគជ័យរបស់ប្រជាជនថៃទាំងអស់»។ ​។

ប្រជាជនដែលចាប់អារម្មណ៍នឹងគម្រោងនេះហើយចង់ដឹងអំពីកញ្ឆា​គឺត្រូវបានស្វាគមន៍ឱ្យមកទស្សនា​ក្នុងឧទ្យាន Nong Nooch ​រួមទាំងការសិក្សាអំពីការប្រើប្រាស់កញ្ឆាវេជ្ជសាស្រ្តដោយសុវត្ថិភាពនៅក្រោមច្បាប់បច្ចុប្បន្នរបស់ថៃផងដែរ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the pattaya news

from: https://tnaot.com/km/m/detail/article/9575531