Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រសួងការបរទេសចិនដាក់ទណ្ឌកម្មលើសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកទាំង១១រូប

កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ ក្រសួងការបរទេសសហរដ្ឋអាមេរិកនិងក្រសួង​ហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មមកលើមន្ដ្រីហុងកុង និងចិនចំនួន ១១ រូប។

អ្នកនាំពាក្យក្រសួងការបរទេសលោក Zhao Lijian បាននិយាយនាថ្ងៃទី១០ ខែសីហា នេះថា សហរដ្ឋអាមេរិកបានលូកដៃរំខានក្នុងនយោបាយផ្ទៃក្នុងរបស់ប្រទេសចិន និងហុងកុង ដោយបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិនិងបទដ្ឋានមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ដូច្នេះហើយប្រទេសចិនសូមប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងខ្លាំងចំពោះរឿងមួយនេះ។

គាត់និយាយទៀតថា ចំពោះទង្វើមិនត្រឹមត្រូវរបស់សហរដ្ឋអាមេរិក ប្រទេសចិនសម្រេចដាក់ទណ្ឌកម្មចំពោះអ្នកដែលលូកដៃក្នុងរឿងនយោបាយហុងកុង រួមមានសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកលោក Rubio , Ted Cruz , Josh Hawley , Tom Cotton , Tumi , សហព័ន្ធសមាជិកសភា Smith និងលោក Gershman ប្រធានមូលនិធិជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ , ប្រធានសមាគមអាមេរិកដើម្បីប្រជាធិបតេយ្យកិច្ចការអន្តរជាតិ លោកMidway , ប្រធានវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិអាមេរិកាំង លោក Twining , នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស លោក Rose , ប្រធាន Freedom House លោក Abramowitz ៕

from: https://tnaot.com/km/m/detail/article/9575411