ភ្នំពេញ÷ នៅរសៀលថ្ងៃទី១០ខែសីហាឆ្នាំ២០២០នេះគណ:បញ្ជាការឯកភាពខណ្ឌទួលគោកបានឆ្មក់ចូលទៅបង្ក្រាបទីតាំងបង្កប់ល្បែងស៊ីសងតាមប្រពន្ធ័អនឡាញមួយកន្លែងស្ថិតនៅចំនុចផ្ទះវិឡាផ្លូវ២៥៥ភូមិ៣សង្កាត់បឹងសាឡាងខណ្ឌទួលគោករាជធានីភ្នំពេញ។
តាមសេចក្តីរាយការណ៏ពីប្រជាពលរដ្ឋបានឲ្យដឹងថាទីតាំងខាងលើនេះបានបើកទ្វារទទួលភ្ញៀវទាំងយប់ទាំងថ្ងៃដោយមានការប្រមូលផ្តុំមកសង្ងំចាក់ភ្នាល់ជាប្រភេទល្បែងស៊ីសងខុសច្បាប់ ដោយមានការសង្ស័យទើបសមត្ថកិច្ចខណ្ឌទួលគោកបើកការស្រាវជ្រាវនិងចុះត្រួតពិនិត្យទីតាំងខាងលើនេះឃាត់ខ្លួនមនុស្សប្រុសស្រី១០នាក់និងដកហូតសម្ភារ:វត្ថុតាងមួយចំនួនផងដែរ។
ក្រោយពេលចុះពិនិត្យទីតាំងខាងលើនេះរួចមកលោកឯក ឃុនឌឿនអភិបាលខណ្ឌទួលគោកបានសុំគោលការណ៏ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបិទីតាំងនេះជាបណ្តោះអាសន្ន ។
ចំណែកមនុស្សប្រុសស្រីទាំង១០នាក់ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលចាត់ការតាមនិតិវិធី៕ដោយ÷ សួង សាម