Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​ជនជាតិថៃ​នៅប្រទេសបារ៉ែនត្រូវ​ផ្អាកការហោះហើរក្រោយពីមន្រ្តីកុងស៊ុលថៃ​ឆ្លងកូវីដ១៩

ជនជាតិថៃ​ដែលចង់ត្រឡប់មកពីប្រទេសបារ៉ែនក៏ដូចជាសេវាកម្ម​កុងស៊ុលនៅឯស្ថានទូតថៃក្នុងរដ្ឋធានី ​ Manama ត្រូវបានផ្អាករហូតដល់ថ្ងៃទី ២២ ខែសីហា បន្ទាប់ពីមន្ត្រីស្ថានទូតថៃក្នុងការិយាល័យកុងស៊ុល​នៅប្រទេសបារ៉ែន​ ​​ត្រូវបានរកឃើញថាឆ្លងមេរោគកូវីដ១៩។

លើសពីនេះទៀតមានជនជាតិថៃម្នាក់និងមន្ត្រី​ថៃម្នាក់នៅឯស្ថានទូតថៃប្រចាំ​រដ្ឋធានីRiyadh នៃប្រទេសអារ៉ាប៊ីសាអូឌីតក៏មានផ្ទុក​មេរោគនេះដែរ ប៉ុន្តែស្ថានភាពរបស់ពួកគេមិនធ្ងន់ធ្ងរទេ ហើយពួកគេត្រូវបាន​យកចិត្តទុកដាក់មើលថែពីសំណាក់ក្រុមគ្រូពេទ្យអារ៉ាប៊ីសាអ៊ូឌីត​។

អ្នកនាំពាក្យក្រសួងការបរទេសថៃលោក Cherdkiat Atthakor បាន​មានប្រសាសន៍កាលពីម្សិលមិញថា ដើម្បីសុវត្ថិភាពទាំងបុគ្គលិកស្ថានទូតនិងភ្ញៀវទេសចរស្ថានទូតថៃប្រចាំនៅ​រដ្ឋធានី Manama​ រដ្ឋាភិបាលប្រកាសផ្អាកសេវាកម្មកុងស៊ុលជាបណ្តោះអាសន្ន មួយវិញទៀត ការរៀបចំជើងហោះហើរពិសេសដើម្បីនាំប្រជាជនថៃត្រឡប់ពីបារ៉ែនក៏​ត្រូវបានពន្យារពេលផងដែរ។

​​ស្ថានទូតនៅប្រទេសបារ៉ែននឹងប្រឹងប្រែងឱ្យបានល្អដើម្បីបន្តការ​ធ្វើមាតុភូមិនិវត្តន៍របស់ជនជាតិថៃនៅខែនេះ ហើយប្រជាជនថៃនឹង​ទទួលបានការជូនដំណឹង​ថ្មី។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ thai pbs world

from: https://tnaot.com/km/m/detail/article/9575385