Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

របៀបធ្វើនំផ្លែអាយ ជានំដែលពេញនិយមរបស់ខ្មែរយើងផងដែរ

នំផ្លែអាយ គឺជានំមួយប្រភេទដែលស្រដៀងទៅនឹងនំបាញ់ចានឿកដែរ ប៉ុន្តែវាមានស្នូលធ្វើអំពីស្ករត្នោត និងរបៀបធ្វើខុសគ្នាបន្តិច​

ក្នុងការធ្វើនំផ្លែអាយនេះមិនចំណោយពេលច្រើននោះទេ ហើយងាយស្រួលធ្វើថែមទៀត។

#គ្រឿងផ្សំ

– ម្សៅអង្ករដំណើប ៥០០ ក្រាម

– ស្ករត្នោត ២-៣ ដុំ (ស្ករដុំ)

– ទឹកត្តៅឧណ្ហៗ ១ កែវ

– ដូង ១ ផ្លែ កោសដាក់ពេលញ៉ាំ

#វិធីធ្វើ

១. ជាដំបូងអ្នកត្រូវយកម្សៅអង្ករដំណើបលាយជាមួយទឹកក្តៅឧណ្ហៗស្មានមើលប្រហែលម្សៅធ្វើនំបាញ់ចានឿក។

២. យកម្សៅដែលបានលាយរួចយកមកលុញរួចធ្វើឲ្យសំប៉ែតបន្ទាប់មកដាក់ស្ករចូលដើម្បីធ្វើស្នូល (ស្ករដាក់តាមចំណូលចិត) រួចហើយក៍ខ្ចប់និងលុញឲ្យមូលម្តងទៀតរក្សាទុកដោយឡែកសិន ធ្វើដូចនេះរហូតទាល់តែអស់ម្សៅ (ម្សៅដែលលុញធ្វើនំតូចៗល្មម)។

៣. ដាក់ឆ្នាំងដាំទឹកឲ្យពុះបន្ទាប់មកក៍យកនំដែលបានលុញដាក់ស្នូលរួចរាល់ហើយមកបង់ចូលទៅក្នុងទឹកដែលកំពុងពុះ។

៤. ពេលដែលនំអណ្តែតអ្នកត្រូវស្រង់យកមកដាក់ក្នុងទឹកត្រជាក់រួចហើយក៍ស្រង់ពីទឹកត្រជាក់យកមកទុក ពេកដែលអ្នកញ៉ាំត្រូវយកដូងដែលបានកូសមកដាក់រោយពីលើ៕

ប្រភព: Facebook

from: https://tnaot.com/km/m/detail/article/9575363