Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រុម Stray Kids នឹងធ្វើការត្រឡប់មកវិញនៅខែកញ្ញាខាងមុខនេះ

យោងតាមមន្រ្តី K-Pop ជាច្រើនបានឱ្យដឹងថា ក្រុមតារាចម្រៀង Stray Kids កំពុងត្រៀមចេញអាល់ប៊ុមថ្មីរបស់ពួកគេ ដែលនឹងត្រឡប់មកវិញនៅខែកញ្ញាខាងមុខនេះ។ ក្រុមមួយនេះបានផ្អាកពីវិស័យចម្រៀងចាប់តាំងពីការចេញអាល់ប៊ុមចុងក្រោយរបស់ពួកគេកាលពី ៣ខែមុខមកម្ល៉េះ ។

ការរំពឹងទុកសម្រាប់អាល់ប៊ុមថ្មីនេះនឹងមានការកើនឡើងនៃអ្នកគាំទ្រ ខណៈដែល ការចេញអាល់ប៊ុមដំបូងរបស់ពួកបានលក់ដាច់ចំនួន ១២០ ០០០បន្ទះ ត្រឹមសប្តាហ៍ដំបូងនៃការចេញលក់។ អាល់ប៊ុមនោះផងដែរក៏បានជាប់ចំណាត់ថ្នាក់លេខ៣ នៅលើតារាង Tower Records របស់ប្រទេសជប៉ុន និងឈរនៅចំណាត់ថ្នាក់លេខ៦ នៅលើតារាង Billboard World Album Chart ផងដែរ ។

លើសពីនេះទៀតបទចម្រៀង ដែលមានចំណងជើងថា GO Live ក្នុងអាល់ប៊ុមមុននោះក៏មានចំនួនអ្នកទស្សនារហូតដល់ ៨០លានដង នៅលើបណ្តាញសង្គម YouTube ក្នុងរយៈពេលមិនដល់ពីរខែផង បន្ទាប់ពីការចេញផ្សាយ ដែលបង្ហាញពីភាពល្បីល្បាញរបស់ក្រុមពួកគេទាំងក្នុងស្រុក និងអន្តរជាតិ ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9575306