កាកបាទក្រហមប្រចាំស្រុក Banglamung និងសាខាឃុំ Nongprue បានជួយគ្រួសារមួយបន្ទាប់ពីផ្ទះរបស់ពួកគេបានឆេះអស់កាលពីសប្តាហ៍មុន។
កាកបាទក្រហមស្រុក Banlamung ដឹកនាំដោយលោកស្រី Imjai Buranajaroenkit និងមេឃុំ Nongprue បានទៅផ្ទះដែលរងការខូចខាតក្នុងឃុំ Nongprue កាលពីព្រឹកមិញនេះ។ សមាជិកគ្រួសាររងគ្រោះដែលឆេះនោះរួមមានលោក Tossaphon Kongpetsak អាយុ ៣០ឆ្នាំ និងអ្នកស្រី Saowanee Sirimala អាយុ ៣៤ឆ្នាំ ព្រមទាំងទារកអាយុ ៥ខែ ដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសុក្រទី ៧ ខែសីហា។ គ្រួសាររងគ្រោះទទួលបានសាច់ប្រាក់ចំនួន ៥ ០០០បាត រួមទាំងអាហារ និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួនទៀត។ លោក Tossaphon បានប្រាប់កាសែត The Pattaya News ថា គ្មាននរណាម្នាក់នៅផ្ទះទេនៅពេលដែលអគ្គិភ័យចាប់ផ្តើមឆេះ ហើយខណៈនោះគាត់កំពុងជាប់ធ្វើការនៅកន្លែងការងារ។
មូលហេតុនៃអគ្គិភ័យគឺដោយសារបញ្ហាអគ្គិសនី។ សម្ភារដែលនៅក្នុងផ្ទះហើយត្រូវភ្លើងឆេះអស់មានដូចជា ម៉ាស៊ីនត្រជាក់ ៤គ្រឿង រថយន្ត ២ គ្រឿង ម៉ូតូ ៤គ្រឿង និងឧបករណ៍អគ្គិសនីផ្សេងទៀត៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news