Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ONE Championship ចាប់ដៃគូជាមួយ Cellcard ដើម្បីលើកស្ទួយ និងផ្សព្វផ្សាយក្បាច់គុណបុរាណខ្មែរ

ភ្នំពេញ៖ ONE Championship ដែលជា​ស្ថាប័នផ្សព្វផ្សាយកីឡាក្បាច់គុនអន្តរជាតិធំជាងគេបំផុតនៅអាស៊ី បានចាប់ផ្តើមចាប់ដៃគូសហការលើកដំបូង ជាមួយក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំមួយរបស់កម្ពុជា គឺ Cellcard ដើម្បីធ្វើការផ្សព្វផ្សាយ នូវសិល្បៈក្បាច់គុនចម្រុះ និងព័ត៌មានកីឡា និងសម្បូរបែបជាច្រើនទៀត ជូនដល់អ្នកគាំទ្រកីឡានៅទូទាំងប្រទេសកម្ពុជា។

ក្នុងពិធីប្រកាសចាប់ដៃគូជាផ្លូវការ កាលពីថ្ងៃ ១០ សីហា ឆ្នាំ ២០២០ លោក Hua Fung Teh នាយកប្រធានក្រុម ONE Championship បានឱ្យដឹងថា ស្ថាប័នទាំងពីរ បានចុះហត្ថលេខា លើកិច្ចសហការជាដៃគូយូរអង្វែងនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងកិច្ចសហការនេះ Cellcard ក៏បានបង្កើតឱ្យមាន APP ថ្មីមួយ សម្រាប់ធ្វើការផ្សព្វផ្សាយ និងចែកចាយនូវកីឡាគ្រប់ចម្រុះ ទាំងជាតិ និងអន្តរជាតិផងដែរ ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ពលរដ្ឋទាំងអស់ អាច​ចូល​តាមដាន​ទស្សនាព្រឹត្តិការណ៍កីឡាថ្មីៗ។ 

ONE Championship រួមជាមួយ Cellcard នឹងធ្វើការចែករំលែកនូវប្រវត្តិ ក៏ដូចជារឿងរ៉ាវជុំវិញសិល្បៈក្បាច់គុនបុព្វបុរសខ្មែរ ជូនដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ឱ្យបានស្គាល់កាន់តែស៊ីជម្រៅ ក៏ដូចជាចូលរួមជួយជំរុញលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរ ឱ្យបន្តក្តីស្រមៃ សម្រេចបាននូវគោលដៅ និងទទួលបានជោគជ័យក្នុងជីវិត។

បើតាមលោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានឱ្យដឹងថា សែលកាត តែងតែរិះរកនូវគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីចងភ្ជាប់ និងបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយអតិថិជន និងបង្កើតអតិថិជនឲ្យប្រមូលផ្តុំ នៅតាមបណ្តាគ្រប់ខេត្តក្រុងទាំងអស់។

”កម្ពុជា ជាប្រទេសមួយ ដែលនិយមវិស័យកីឡាបំផុត ហើយជាពិសេសនោះ គឺកីឡាបែបចំបាប់តែម្តង។ ក្នុងនោះ យើងក៏ឃើញមានកីឡាករក្នុងស្រុក មានថ្វីដៃល្អៗជាច្រើនរូប ដែលមានសមត្ថភាពទាក់ទាញអ្នកគាំទ្របានយ៉ាងច្រើនលើសលប់ផងដែរ”។ នេះបើតាមការលើកឡើងពីសំណាក់នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត។

ផ្អែកតាមប្រវត្ដិសាស្ដ្រខ្មែរ គឺបានផ្សាភ្ជាប់យ៉ាងស៊ីជម្រៅជាមួយក្បាច់គុនល្បុក្កតោ ដែលជាក្បាច់គុនបុរាណខ្មែរ មានវ័យចំណាស់ជាងគេបំផុតមួយនៅលើពិភពលោក។

ក្រុមកីឡាករខ្មែរឆ្នើមៗនៅ ONE Championship នឹងចូលរួមជួយផ្សព្វផ្សាយកីឡាក្បាច់គុនបុរាណ ឱ្យបានកាន់តែទូលំទូលាយ ពិសេសលោក ចាន់ រតនា ដែលជាកីឡាករឆ្នើមរបស់កម្ពុជា និងជាទូតសុឆន្ទៈថ្មីរបស់ក្រុមហ៊ុន សែលកាត ផងនោះ នឹងធ្វើការចែករំលែកនូវដំណើរជីវិត និងប្រវត្តិនៃការហាត់រៀនគុនខ្មែររបស់គាត់ ដើម្បីជួយជំរុញទឹកចិត្តយុវជនខ្មែរ ឱ្យមានកម្លាំងចិត្តឈោងចាប់ក្តីសុបិន្តរបស់ពួកគេ ក៏ដូចជាផ្តល់ការណែនាំឱ្យពួកគេទទួលបាននូវប្រភពព័ត៌មានល្អៗផងដែរ៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9575243