Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អតីតបុគ្គលិកសណ្ឋាគារម្នាក់ច្នៃ​សំរាម​ទៅជាវត្ថុសិល្បៈដ៏ទាក់ទាញអំឡុងពេលគ្មានការងារ

ខេត្ត Krabi ៖ អតីតបុគ្គលិកសណ្ឋាគារម្នាក់ឈ្មោះ Yuttana Darakai អាយុ ៣០ឆ្នាំ​ បានបង្កើតវិធីច្នៃប្រឌិតរកប្រាក់​ចំណូលតាមរយៈការបង្កើតស្នាដៃសិល្បៈពីកម្ទេចកម្ទីក្នុងសមុទ្រ​ ខោអាវនៅតាមឆ្នេរសមុទ្រ ដែលរូបគេមានស្រុកកំណើតនៅ​កោះ​ Lanta ខេត្ត​ Krabi​ ។

ស្នាដៃសិល្បៈរបស់គាត់ភាគច្រើនមានជាប្រភេទកាកសំណល់​ដូចជាខ្សែពួរ ប្លាស្ទិក និងវត្ថុធាតុដើមធម្មជាតិមួយចំនួន​ដូចជាខ្សាច់ ​ផ្លែឈើរលួយ និងបំណែកឈើ។ ស្នាដៃដែលមានប្រជាប្រិយបំផុតរបស់គាត់គឺរូបចម្លាក់សត្វសមុទ្រ។ វត្ថុទាំងនេះក៏ត្រូវបានផលិតឡើងយ៉ាងស្រស់ស្អាតដោយវត្ថុធាតុដើមដែលគ្មានប្រយោជន៍ហើយបច្ចុប្បន្នមានតម្រូវការខ្ពស់ពីសំណាក់អ្នកស្រុកនិងម្ចាស់ភោជនីយដ្ឋានដើម្បីតុបតែងកន្លែងរបស់ពួកគេជាមួយនឹងស្នាដៃសិល្បៈប្លែកៗ។ វិចិត្រកររូបនេះបានប្រាប់អ្នកយកព័ត៌មានថា គំនិតរបស់គាត់គឺចាប់ផ្តើមតាំងពី ៤ ឆ្នាំមុននៅពេលដែលគាត់កំពុងធ្វើការនៅសណ្ឋាគារក្នុងស្រុកមួយ នៅពេលដែលគាត់បានឃើញបំណែកកម្ទេចកម្ទីដ៏ច្រើនបានអណ្តែតនៅក្នុងសមុទ្រក្នុងកំឡុងពេលខ្យល់មូសុងនិងព្យុះ​នៅរដូវវស្សា។ គាត់បាននិយាយថា «ចៅហ្វាយខ្ញុំបានសួរខ្ញុំថា តើអ្វីទៅជារឿងដែលមានប្រយោជន៍បំផុតចំពោះសំរាមនេះ។ ខ្ញុំមិនដឹងចម្លើយនៅពេលនោះទេ ប៉ុន្តែសំណួរបានធ្វើ ឲ្យ ខ្ញុំពិចារណា​រហូតដល់មានដំណោះស្រាយ»។

វិចិត្រ​កររូបនេះបានចាប់ផ្តើមក្លាយជាជាងចម្លាក់ម្នាក់នៅដើមឆ្នាំនេះភ្លាមៗ ​ក្រោយពីបានបាត់បង់ការងារ​នៅឯសណ្ឋាគារដោយសារតែការផ្ទុះឡើងនៃមេរោគកូវីដ១៩ ។ ស្នាដៃចម្លាក់របស់គាត់ឥឡូវនេះមានតម្លៃចាប់ពី ១៥០០ ទៅ ៨៥០០បាត ដែលបានជួយគាត់រកប្រាក់ចំណូលបានប្រកបដោយនិរន្តរ៍ភាពក្នុង​អំឡុងពេលគ្មានការងារធ្វើ។ រូបគេក៏បាននិយផងដែរថា “ ខ្ញុំជឿជាក់ថាមនុស្សគ្រប់គ្នាអាចទទួលបានជោគជ័យប្រសិនបើពួកគេត្រូវបាន​តាំងចិត្តដល់អ្វីដែលពួកគេកំពុងធ្វើ ហើយខ្ញុំគិតថាប្រសិនបើមនុស្សមួយរយនាក់ជួយប្រមូលកាកសំណល់សមុទ្រនិងផលិតអ្វីមួយចេញពីវាដើម្បីតុបតែងផ្ទះនិងភោជនីយដ្ឋានរបស់ពួកគេ សមុទ្រក៏កាន់តែស្រស់ស្អាតឡើង ​ហើយផ្ទះរបស់យើងនឹងកាន់តែ​មានសម្រស់ល្អថែមទៀត៕   

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the pattaya news

from: https://tnaot.com/km/m/detail/article/9575193